ទិដ្ឋភាពពេលព្រឹកព្រលឹមថ្ងៃទីបី នៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ​២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ទិដ្ឋភាពពេលព្រឹកព្រលឹមថ្ងៃទីបី នៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ​២០២៣ ពិតជាស្អាត ទាំងសោភ័ណ្ឌភាព បរិស្ថាន តាមរយះការចាត់ចែងដោយក្រុមការងារ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើអោយប្រជាពលរដ្ឋមកស្រូបខ្យល់អាកាស ពោរពេញដោយក្តីរីករាយ និង អរគុណ សន្តិភាព ។

លោក ឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ ក៏បានបង្ហោះលើ ផេកផ្លូវការ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកនៅមាត់ទន្លេអោយបានច្រើនកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគំជូននៅតាមទីតាំងសប្បាយភាពនានាផងដែរ។ ដែលថ្ងៃនេះជាថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូកវនាថ្ងៃអង្គារ ០១រោច​ ខែកត្ដិក​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧
រាជធានីភ្នំពេញ​,​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ ឆ្នាំ​២០២៣។
សូមបញ្ជាក់ថា៖ សូម្បី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រីករាយណាស់ ឃើញប្រជាពលរដ្ឋមកទស្សនាកកកុញ ទាំងភ្ញៀវទេសចរណ៍បរទេស ហើយ ទទួលបាន សន្តិសុខ សុវត្ថិភាព គ្រប់ទីកន្លែង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ សម្រស់កាំជ្រួច​ ប្រទីប​ និងទិដ្ឋភាពពេលរាត្រីដ៏ត្រកាលថ្ងៃទី២​ នៃព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែតប្រទីប​ និងសំពះព្រះខែ អកអំបុក។ ជាមួយគ្នានេះ​ បងប្អូន​ ពូមីង​ តាយាយក៏បាននឹងកំពុងដេីរកំសាន្តយ៉ាងរីករាយនឹងការទិញផលិតផល​ លេងកំសាន្ត​ និងទស្សនាផ្ទាំងទស្សនីយភាពជាច្រេីន​ រួមនឹងការប្រគំតន្ត្រីពីគ្រប់តារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាគ្រប់ទីកន្លែងផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print