ខេត្តសៀមរាប៖ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់និងរបួសជាង ១០នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០ នាទីរសៀល ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រង់ចំណុចទឹករុន បង្ករឡើងដោយខ្លួនឯង។
តាមរបាយការណ៍របស់អាជ្ញាធរស្រុកស្វាយលើ បានបញ្ជាក់ថា ៖ រថយន្តមួយគ្រឿងម៉ាក TOYOTA TACOMA PICK UP ពណ៌ ស ផ្លាកលេខ សៀមរាប 2B-4740 បើកបរដោយឈ្មោះ ជាម ជុច ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅ ភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរមានទិសដៅពីលិចទៅកើត។ (អ្នកបើកបររត់គេចខ្លួនបាត់)។
មានអ្នករួមដំណើរចំនួន ២៤នាក់ ក្នុងនោះមា ស្រី ១២នាក់ : ១. ឈ្មោះ ឡុច ខឿ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២. ឈ្មោះ បេង សឿត ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៣. ឈ្មោះ លម លឿយ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៤. ឈ្មោះ ឆយ ឆង ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៥. ឈ្មោះ យន់ ឡន ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៦. ឈ្មោះ ភិន សឿត ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៧. ឈ្មោះ ផាត កើត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៨. ឈ្មោះ តាន់ ញ៉ាន ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ៩. ឈ្មោះ ង៉ុក ប៉ាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១០. ឈ្មោះ ឡឹត ងុិក ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១១. ឈ្មោះ ហុង លីហ៊ាង ភេទស្រី អាយុ ០៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១២. ឈ្មោះ អាត ហ្វា ភេទស្រី អាយុ ១១ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៣. ឈ្មោះ ពេក រ៉ុក ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៤. ឈ្មោះ ឌឿន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៥. ឈ្មោះ ញឹម សុឡុត ភេទស្រី អាយុ ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៦. ឈ្មោះ មី វ៉ា ភេទប្រុស អាយុ ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៧. ឈ្មោះ សាត សាន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៨. ឈ្មោះ ថេង ប៊ុនថេន ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ១៩. ឈ្មោះ ឡាន់ ភេទស្រី អាយុ ៧១ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២០. ឈ្មោះ វិត គឿម ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២១. ឈ្មោះ សយ សៀ ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២២. ឈ្មោះ ស៊ា ហ៊ត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២៣. ឈ្មោះ ព្រឿន ព្រឿត ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ២៤. ឈ្មោះ នី ភេទប្រុស អាយុ ឆ្នាំ រស់នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
តាមរយះរបាយការណ៍បានបន្តថា ៖ ហេតុការណ៍នេះបណ្តាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុចំនួន ០៦នាក់ ស្រី ០២នាក់ ភ្លាមៗ រួមមានឈ្មោះ ឡុច ខឿ , ឈ្មោះ បេង សឿត , ឈ្មោះ លម សឿយ , ឈ្មោះ ឆយ ឆង , ឈ្មោះ យន់ ឡន និងឈ្មោះ ភិន សឿត។ ដោយឡែកអ្នករងរបួសធ្ងន់ចំនួន ១៣នាក់ ស្រី ០៧នាក់ មានឈ្មោះ ផាត់ កើត , ឈ្មោះ តាន់ ញ៉ាន , ឈ្មោះ ង៉ុក ប៉ាន់ , ឈ្មោះ ឡឹត ងុិក , ឈ្មោះ ពេក រ៉ុក , ឈ្មោះ នី , ឈ្មោះ ឌឿន , ឈ្មោះ ញឹម សុឡុត , ឈ្មោះ មី វ៉ា , ឈ្មោះ សាត សាន , ឈ្មោះ ថេង ប៊ុនថេន , ឈ្មោះ ឡាន់ , ឈ្មោះ ស៊ា ហ៊ត់ និងរងរបួសស្រាលចំនួន ០៥នាក់ ស្រី ០៣នាក់ មានឈ្មោះ ព្រឿន ព្រឿត , ឈ្មោះ សយ សៀ , ឈ្នោះ វិត គឿម , ឈ្មោះ អាត ហ្វា និងឈ្មោះ ហុង លីហ៊ាង។ ដោយឡែកករណីនេះ ក៏ខូចខាតរថយន្ត ០១គ្រឿងខ្ទេចផងដែរ។
ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះទៅដល់ធ្វើការវ៉ាស់វែង សម្រួសចរាចរណ៍ និងធ្វើការប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាង បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ រងចាំស្រាវជ្រាវនឹងដោះស្រាយតាមនីតិវិធី។
របាយការណ៍របស់អាជ្ញាធរស្រុកស្វាយលើបានបញ្ជាក់ថា ៖ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន និង ផ្លូវមានភាពចំណោតខ្លាំងហើយបត់កែង៕