ខេត្តមណ្ឌលគិរី៖​ ភ្ញៀវទេសចរច្រើន​ បន្តមកដើរលេងកម្សាន្ត ខណៈថ្ងៃទី២​ នៃព្រះរាជ​ពិធី​បុណ្យ​អុំទូក​ មានភ្ញៀវសរុបជាង​ ១ម៉ឺននាក់

ចែករំលែក៖

ខេត្ត​មណ្ឌល​គិរី​៖​ នៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ខេត្តមណ្ឌលគិរី ភ្ញៀវទេសចរច្រើនបន្តមកដើរលេងកម្សាន្ត ខណៈថ្ងៃទី២ម្សិលមិញ មានភ្ញៀវសរុប ១០,២៣៦ នាក់ ដើរលេងកម្សាន្ត ក្នុងនោះទេសចរជាតិ ១០,១៣៩ នាក់ ទេសចរបរទេស ៩៧ នាក់ ។ ចំណែកស្ថានភាពសន្តិសុខគឺល្អប្រសើរទាំងអស់។

សូមជម្រាបជូនថា​ ក្រសួង​ទេសចរណ៍​ ក៏បានបង្ហាញ​ពី​ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទៅទស្សនាប្រាសាទអង្គរ នៅថ្ងៃទី០២ ថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញនេះ​ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ដោយឡែក​រដ្ឋបាលខេត្តព្រះសីហនុ​ ក៏បានស្វាគមន៍ ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិ នៅថ្ងៃទី​០២​ មកកាន់ខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

...

បន្ថែមពីនេះ​ រដ្ឋបាលខេត្តព្រះសីហនុ​ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍នានា ដោយសប្បាយរីករាយ ជាមួយនឹងស្នាមញញឹមផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print