ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ខេត្តមណ្ឌលគិរី ភ្ញៀវទេសចរច្រើនបន្តមកដើរលេងកម្សាន្ត ខណៈថ្ងៃទី២ម្សិលមិញ មានភ្ញៀវសរុប ១០,២៣៦ នាក់ ដើរលេងកម្សាន្ត ក្នុងនោះទេសចរជាតិ ១០,១៣៩ នាក់ ទេសចរបរទេស ៩៧ នាក់ ។ ចំណែកស្ថានភាពសន្តិសុខគឺល្អប្រសើរទាំងអស់។
សូមជម្រាបជូនថា ក្រសួងទេសចរណ៍ ក៏បានបង្ហាញពីភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទៅទស្សនាប្រាសាទអង្គរ នៅថ្ងៃទី០២ ថ្ងៃទី២៧ ខែវិច្ឆិកាម្សិលមិញនេះ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ដោយឡែករដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្វាគមន៍ ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិ នៅថ្ងៃទី០២ មកកាន់ខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍នានា ដោយសប្បាយរីករាយ ជាមួយនឹងស្នាមញញឹមផងដែរ៕ដោយ៖សហការី