ក្មួយ​បាន​កែ​ច្នៃ​អាវុធចំនួន​២ដើម យក​ទៅ​បាញ់ប្រហារ​ជីវិត​ឪពុកមា និង​ម្តាយមីង​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម ដោយ​សារ​មាន​គំនុំ​សង្ស័យ​ថា ជន​រង​គ្រោះ​ចេះ​ធ្វើអំពើ​អាប​ធ្មប់ 

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ការគិតប្លែកៗ ខ្វះការគិតពិចារណា ក្លាយទៅជាលំនាំគុំគួន យុវជនម្នាក់ ហ៊ានលើកដៃបាញ់សម្លាប់ សាច់ញាតិរបស់ខ្លួនទាំងពីរនាក់ប្ដីប្រពន្ធចោល កើតឡើងដោយគំនុំមួយឆាវ ក្លាយជាជនសង្ស័យឃាតករ អាចជាប់ពន្ធធនាគារអស់មួយជីវិត។

បើយោងតាមសេចក្តី​រាយ​ការ​ណ៍​បឋម​ឲ្យ​ដឹង​ថា : មានជន​ដៃដល់​ម្នាក់​ពាក់​ពន្ធ​អំពើ​ឃាតកម្ម​ដ៏​​សាហា ដែល​ត្រូវជា​ក្មួយ​បាន​កែ​ច្នៃ​អាវុធចំនួន​២ដើម យក​ទៅ​បាញ់ប្រហារ​ជីវិត​ឪពុកមា និង​ម្តាយមីង​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម ដោយ​សារ​មាន​គំនុំ​សង្ស័យ​ថា ជន​រង​គ្រោះ​ចេះ​ធ្វើអំពើ​អាប​ធ្មប់ ។

ជនសង្ស័យជាឃាតករ ហាក់ដូចមិនខ្លាច ភ័យព្រួយរឿងគុកច្រវ៉ាក់ បុណ្យបាប បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន។

តែ​ទោះជា​យ៉ាងណា​ក្តី ជន​ដៃដល់ជា​ឃាតករ ត្រូវ​បាន​លោក​ឧត្ត​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ បញ្ជារ​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​ង ទទួល​ផែនការ​ងារ​នគរ​បាល​ព្រហ្មទណ្ឌ ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហការ​ជាមួយ​លោក​អ​ធិ​ការ​ស្រុក​សែន​ជ័យ និង​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ ផង​ដែរ ។

សមត្ថកិច្ចបានបញ្ជាក់ថា : ជន​ដៃដល់​ឈ្មោះ អាំ ឡា​ម ភេទ​ប្រុស អាយុ​២៩ ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ដែល​ត្រូវជា​ក្មួយ​ជន​រង​គ្រោះ​ឈ្មោះ រស់​ ​គឿ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ (​ត្រូវជាឪពុកមា​ បានបាត់បង់ជីវិត) និង​ឈ្មោះ មាស​  រី ភេទ​ស្រី អាយុ​៥៩ ឆ្នាំ (​ត្រូវជា​ម្តាយមីង​បានបាត់បង់ជីវិត) ។ ជនរងគ្រោះ​ទាំង​ពីរ​នាក់​ជា​ប្តី​ប្រពន្ធ មានមុខ​របរជា​កសិករ រស់នៅ​ភូមិ​ធ្មា ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។

សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា : កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២៧ ខែ វិច្ឆិកា ឆ្នាំ​២០២៣ កន្លងទៅ មាន​ករណី​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​មួយ បាន​កើតឡើង​នៅ​ចំណុច​បុស្ស​ល្ហុង ជា​ចំការ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ធ្មា ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ដែល​បង្ក​ដោយ​ជនសង្ស័យ​ត្រូវជា​ក្មួយ បាន​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ចំនួន​២​ដើម យក​ទៅ​បាញ់ប្រហារ​ជីវិត​ជន​រង​គ្រោះជា​ឪពុកមា ត្រូវ​ចំ​ចង្កេះ​ខាងស្តាំ​ធ្លាយ​ទៅ​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លា.ប់​នៅ​នឹង​កន្លែងកើតហេតុ ។​ បន្ទាប់​មក​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ដេញ​តាម​បាញ់​ប្រហារជីវិត​ម្តាយមីង​ម្នាក់​ទៀត ត្រូវ​ចំ​ដើម​ដោះ​ខាងស្តាំធ្លាយ​ទៅ​ក្រោយ ​បណ្តាលឱ្យ​​ស្លាប់​ក្នុង​ចំការ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ។ មូលហេតុ​ ដោយសារជនដៃដល់​មាន​គំនុំ​ថា​ជន​រង​គ្រោះ​ចេះ​អំពើ​ធ្មប់ ។
ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ចកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី  ។

សូមបញ្ជាក់ថា : ការប្រព្រឹត្តបទល្មើស មជ្ឈិម ឧក្រិដ្ឋខ្លះ កើតឡើងដោយការគិតខ្លី ខ្វះការពិចារណា ឬប្រើប្រាស់សារធាតុញៀន ធ្វើឱ្យជនដៃដល់ហ៊ានប្រព្រឹត្ត ។ ជាក់ស្ដែងដូចជាករណីនេះ ឃាតករមិនគួរណាហ៊ានលើកដៃ យកកាំភ្លើងកែច្នៃរហូតដល់ពីដើម បាញ់សម្លាប់ឪពុកមា និងម្ដាយមីង ឱ្យស្លាប់ក្នុងក្លុកឈាម គួរឱ្យរន្ធត់បំផុត។ ជនសង្ស័យ អាចប្រឈមនឹងជាប់ពន្ធនាគារ អស់១ជីវិត ព្រោះជាអំពើឃាតកម្មគិតទុកជាមុន៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print