ចៅសង្កាត់ព្រែកឫស្សីអនុញ្ញាតិអោយជនរំលោភដីចំណីផ្លូវធ្វើរបង ខណៈបណ្តឹងចូលដល់សាលាខេត្ត

ចែករំលែក៖

ខេត្តកណ្តាលៈ ប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំស្ថិតនៅក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ សំដែងនូវការខកចិត្តយ៉ាងខ្លាំងខណះចៅសង្កាត់ព្រែកឫស្សីអនុញ្ញាតិអោយជនរំលោភដីចំណីផ្លូវធ្វើរបងបន្ថែមពីលើ។បើទោះជាជំនាញបានចុះវាស់វែងបញ្ជាក់យ៉ាងច្បាស់ថា លោស្រី អ៊ុក ចាន់ណាត ធ្វើរបងរំលោភយកដីចំណីផ្លូវជិត២ម៉ែត្រ(១,៦៣ម)។ចំណែកម្ខាងទៀតអាងខ្លួនជាមន្ត្រីជំនាញសុរិយោដីឈ្មោះញ៉ែម សារ៉ាឌី រំលោភយកដីចំណីផ្លូវជិត២ម៉ែត្រ(១,៩៥ម)ដែរ។ការចុះវ៉ាស់វែងរបស់មន្ត្រីជំនាញខាងលើធ្វើឡើងក្រោយពីសាលាខេត្តកណ្តាលចេញ សជណ លេខ៣៧២ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។បន្ទាប់ប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំខាងលើ។រហូតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏ស្រាប់តែក្រុមគ្រួសារលោកស្រី អ៊ុក ចាន់ណាត បានធ្វើរបងថែមពីលើដោយអះអាងថាលោកឆេង ឆៃ ចៅសង្កាត់ព្រែកឫស្សីអនុញ្ញាតិអោយធ្វើ។ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំនោះបានអោយដឹងថានៅពេលឃើញជនរំលោភដីចំណីផ្លូវធ្វើរបងភ្លាមពួកគាត់តេរាយការជូនលោកចៅសង្កាត់ព្រែកឫស្សីអោយជួយអន្តរាគមន៍ឃាត់សកម្មភាពធ្វើរបងរំលោភលើដីចំណីផ្លូវនោះតែបែជាលោកឆេង ឆៃ មិនព្រមឃាត់ឡើយ។ជាហេតុធ្វើអោយពលរដ្ឋខកចិត្តនិងដាក់ការសង្ស៏យថាចៅសង្កាត់ព្រែកឫស្សីលោកឆេង ឆៃ ប្រហែលសុីលុយពីជនរំលោភដីចំណីផ្លូវធ្វើរបងនោះហើយបានមិនព្រមឃាត់ទុកអោយជនលោះធ្វើទាល់ហើយជាស្ថាពរ។ប្រជាពលរដ្ឋក៏បានធ្វើការសំណូមពរដល់ឯកឧត្ត គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាជួយពិនិត្យមើលករណីលោកឆេង ឆៃ បើកដៃអោយជនរំលោភដីចំណីផ្លូវធ្វើរបងនេះផង។ប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្ត គង់ សោភ័ណ្ឌ មិនទុកបណ្តឹងរបស់ប្រជាពលរដ្ឋចោលឡើយដែលគេដឹងថាភាគីម្ខាងទៀតឈ្មោះ ញ៉ែម សារ៉ាឌី មានមុខងារជាមន្ត្រីជំនាញសុរិយោដីរាជធានីភ្នំពេញ បានរំលោភយកដីចំណីផ្លវសាធារណះ ។ ខណៈខាងជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល កំណត់ទុកផ្លូវ(6ម៉ែត្រ)តែបច្ចុប្បន្នផ្លូវនេះនៅសល់តែ2ម៉ែត្រ1តិកតែប៉ុណ្ណោះ ។ជាហេតុ ធ្វេីអោយប្រជាពលរដ្ឋពិបាកធ្វេីដំណេីរចេញ ចូល ឬអាចប្រឈមនឹងហានិភ័យនូវពេលដែលមានអគ្គីភ័យកេីតឡេីង មិនអាចឡានទឹកបេីកចូលដេីម្បីជួយពន្លត់បានឡេីយ។ ដូច្នេះហេីយប្រជាពលរដ្ឋប្រមាណ១២នាក់តំណាងប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវលំស្ថិតនៅក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បានផ្តិតមេដៃសំណេីសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាជួយអន្តរាគន៍ ។ជុំវិញការចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើលោកឆេង ឆៃ ចៅសង្កាត់ព្រែកឫស្សី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថាលោកបានអនុញ្ញាតិអោយធ្វើរបងស័ង្កសីពីលើរបងថ្មចាស់នោះមែនដោយសារតែម្មាស់ដីនោះថាមានចោរផ្លោះរបងចូលលួចទ្រព្យសម្បត្តិ៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print