ខេត្តបន្ទាយមានជ័យៈ មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីផ្សេងគ្នា ខូចខាតម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿងនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ស្ថិតភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។
នគរបាលជំនាញប្រាប់ថា ករណីទី១.នៅវេលាម៉ោង៧យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៦ស្ថិតភូមិ.ឃុំឈ្មួរមានជ័យ ស្រុកព្រះនេត្រព្រះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជិះម៉ូតូម៉ាកស្កូពីទាក់ដៃចង្កូតនិងគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កបណ្តាលឱ្យដួលលើផ្លូវត្រូវរថយន្តកិនស្លាប់ស្ត្រីម្នាក់នៅនឹងកន្លែង និងរបួសស្រាលម្នាក់ជាបុរស ខូចខាតម៉ូតូ រីឯរថយន្តបង្កបើកគេចបាត់។
ករណីទី២.នៅវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៦ស្ថិតភូមិ.ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរថយន្តធុនធំបុករថយន្តរ៉េវហ្វូបណ្តាលខ្ទេចមួយចំហៀងខាងស្តាំដាច់កង់និងបែកកញ្ចក់មុខសំណាងគ្មានអ្នករងគ្រោះហើយរថយន្តដែលបង្កបានបើកគេចបាត់។
មន្ត្រីនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះបានប្រាប់ថា រយៈពេលតែ១០នាទីមានគ្រោះថ្នាក់ចរាចរណ៍២ករណីក្បែគ្នាប្រមាណជិត៥០ម៉ែត្រពីគ្នាបណ្តាលស្លាប់ស្ត្រីម្នាក់ឈ្មោះ ឈុន ដុំ អាយុ៤៨ឆ្នាំរស់នៅភូមិប៉ោយតាប៉ែន ឃុំ.ស្រុកព្រះនេត្រព្រះ និងរបួសបុរស់ម្នាក់ឈ្មោះ ជី ពៅ អាយុ១៨ឆ្នាំរស់នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងរងការខូចខាតម៉ូតូ១គ្រឿងនិងរថយន្ត១គ្រឿងត្រូវបានរកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍៕
មន្ត្រីនគរបាលដដែលក៏អំពាវនាវដល់អ្នកបើកបរយានយន្តនិងទោចក្រយានយន្តទាំងអស់បើកបរគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយ
គ្រោះថ្នាក់រួមទាំងថែរក្សាអាយុជីវិតបងប្អូនជាចំបង។ការគ្រោះថ្នាក់ចរាចរណ៍រមែងតែងតែបង្កវិនាសហិចហោចបាត់បង់អាយុជីវិតកូនកំព្រាឪពុកម្ថាយបាត់បង់សាច់ញ្ញាតិ
ដូច្នេះនាំគ្នាបង្កើនគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា៕ ដោយ៖វណ្ណា