ខេត្តស្ទឹងត្រែង​ ត្រីប៉ាស៊ីអ៊ុី ដើមរដូវ នៅតែថ្លៃលេខ១ ដែលមានតម្លៃខ្ពស់កប់ពពក

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ នារដូវធ្លាក់ខ្យល់រំហើយឆ្នាំនេះ​ ត្រីទឹកសាបទាំងបីប្រភេទនេះរួមមាន៖ ប្រភេទត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាវ៉ាមុខមួយ ត្រីទាំងបីប្រភេទនេះ ជាប្រភេទត្រីកម្រ ហើយក៏សម្រាប់អ្នកមានធនធានទើបស្គាល់រសជាតិត្រីប្រភេទនេះ​ ហើយក៏ជាមុខសញ្ញាគោលដៅ អ្នកនេសាទតាមប្រមាញ់ ព្រោះវាមានតម្លៃខ្ពស់ផងដែរ។

ជាក់ស្ដែង​រដូវត្រីបីប្រភេទបានមកដល់ហើយ ដែលចាប់ផ្តើមមានពីដើមខែវិច្ឆិកា ដល់ចុងខែមករា មានតែនៅខេត្តស្ទឹងត្រែងតែឆ្នាំនេះពុំសូវសម្បូរនោះទេ មានតិចតួចលក់នៅលើទីផ្សារភាគច្រើនត្រូវបានគេប្រមូលទិញលក់តាមប្រព័ន្ធអនឡាញដែលមានតម្លៃខ្ពស់កប់ពពក។

បេីតាមការ​បញ្ជាក់ពី​អ្នកនេសាទ​ម្នាក់​ លោក ចាន់ តាក់ បាននិយាយ​រៀបរាប់​ថា៖ នៅរដូវធ្លាក់ខ្យល់រំហើយនេះ ជារដូវត្រីទាំងបីប្រភេទ ចេញពីទន្លេមេគង្គ​លើចុះមកក្រោម ហើយអ្នកនេសាទជាច្រើនតាមប្រមាញ់ព្រោះវាមានទីផ្សារ និងតម្លៃខ្ពស់តែការនេសាទនោះពុំសូវបានទេ មួយថ្ងៃពីរថ្ងៃទើបនេសាទបានមួយឬពីរតែប៉ុណ្ណោះថ្ងៃខ្លះពុំបានសោះក៏មានដែរ បច្ចុប្បន្នត្រីទាំងបីប្រភេទនេះមានការថយចុះជារៀងរាល់ឆ្នាំ។

អ្នកនេសាទ​រូបនេះ​ បន្តថា​ ត្រីទាំងបីប្រភេទនេះបើនេសាទបានត្រីសេប៉ាអ៊ីលក់បានចាប់ពីមួយគីឡូឡើងអាចលក់បានជាង ២០ ម៉ឺនរៀលក្នុង១គីឡូចាប់ពី ២ គីឡូឡើងលក់បាន ជាង៤០ម៉ឺនរៀល ត្រីប៉ាវ៉ាមុខពីរចាប់ពីជាងមួយគីឡូដល់ ២គីឡូតម្លៃ ១៥ម៉ឺនរៀលក្នុងមួយគីឡូនិងប៉ាវ៉ាមុខមួយចាប់ពី ៥ ម៉ឺនទៅ៦ម៉ឺនរៀលក្នុងមួយគីឡូ។

ជាមួយគ្នានេះ​ អ្នកទទួលទិញត្រីទាំងនេះយកទៅលក់បន្ត​ តាមប្រព័ន្ធអនឡាញ​ ក៏បានឱ្យដឹងដែរថា៖​ លក់ចេញប្រភេទត្រីប៉ាសេអ៊ីទម្ងន់មួយគីឡូ ២៨ ម៉ឺនរៀលនិងពីគីឡូតម្លៃ៥០ម៉ឺនរៀលក្នុងមួយគីឡូប៉ាវ៉ាមុខពីរធំមានតម្លៃ ១៨ ម៉ឺនរៀលក្នុងមួយគីឡូ និងប៉ាវ៉ាមុខមួយតម្លៃ ៦ ម៉ឺនរៀលក្នុងមួយគីឡូ។

ចំណែកអ្នកលក់ត្រីម្នាក់ទៀត​ ក៏បានលើកឡើងដែរថា ត្រីប៉ាសុីអ៉ីដែលចាត់ទុកថា ប្រភេទលេខ១ នេះ គឺមានទម្ងន់ចាប់ពី ១គីឡូក្រាមឡើងទៅតម្លៃស្មើជាង ៤០ម៉ឺនរៀល។ ត្រីមានទម្ងន់ ក្រោមមួយ គីឡូក្រាម ៣០ម៉ឺនរៀល។ តម្លៃត្រីប៉ាសុីអ៉ីនៅរដូវទឹកសម្រកនេះ ហាក់ខ្ពស់ជាងរដូវដើមឆ្នាំទឹកឡើង។

ដោយឡែក​លោក​ ស្រី​ សំវិចិត្រ​ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង​ បានឱ្យដឹងថា៖ ពុំមានតម្លៃជាក់លាក់នោះទេ ត្រីប៉ាស៊ីអ៊ីដែលមានទំហំធំទៅ គាត់លក់ចាប់ពី ២០ម៉ឺនទៅ ឬក៏ ៤០ម៉ឺនទៅ តាមតម្រូវការរបស់អតិថិជន គេទៅទិញឬគេកម្មង់ទិញ បើមានតម្រូវការខ្លាំង ត្រីហ្នឹងវាឡើងថ្លៃដល់ ៤០ម៉ឺនអីចឹងទៅ។ ត្រីនេះតម្លៃ ៣០ម៉ឺន ៤០ម៉ឺនអ្នកដែលមានធនធានតិចតួចមិនហ៊ានទិញទេ អ្នកដែលមានធនធានសម្បូរហូរហៀរទើបហ៊ានទិញ។

លោកនាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានបន្ថែមថា​ ជុំវិញ​ការថយចុះត្រីទាំងបីប្រភេទនេះ​ គឺមានកត្តាពីរដែលធ្វើឱ្យធនធានមច្ឆាជាតិថយចុះ មួយកត្តាមនុស្ស និងទីពីមកពីកត្តាធម្មជាតិ ឯកតាទីមួយនោះ មកពីអ្នកនេសាទមិនគោរពទៅតាមច្បាប់ជលផល ដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅតាមអន្លង់អភិរក្សត្រីមេពូជសំខាន់ៗ ធ្វើឲ្យត្រីទាំងនេះមានការថយចុះ។

...

បន្ថែមពីនេះ​ លោក​ ស្រី​ សំវិចិត្រ​ ក៏បានអំពាវនាវដល់បងប្អូនប្រជាអ្នកនេសាទទាំងអស់ កុំប្រើឧបករណ៍នេសាទល្មើសច្បាប់ និងសូមបងប្អូនអ្នកនេសាទចូលរួមជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលក្នុងការរក្សាការពារនូវធនធានជលផលដ៏កម្ររបស់យើងក្នុងពេលបច្ចុប្បន្ននេះធ្វើយ៉ាងម៉េចឱ្យវាមានវត្តមានបន្តទៅទៀតទុកសម្រាប់កូនចៅជំនាន់ក្រោយ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print