ប្រជាពលរដ្ឋ៣ភូមិក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ត្រែកអរ ខណៈទទួលបានបណ្ណសម្គាល់អចលនវត្ថុ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងវត្តទួលកាលពីព្រឹកថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2023ប្រជាពលរដ្ឋជាច្រើនកុះករបាននាំគ្នាមកទទួលយកមបនប័ត្រសម្គាល់អចលនវត្ថុដែលអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធបានខិតខំពន្លឿនសម្រាប់ជូនដល់ពួកគាត់។
កម្មវិធីចែកវិញ្ញាបនបទសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះមានចំនួន 3 ភូមិស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ 6 ក្នុងនោះមានភូមិស្ពានខ្ពស់ភូមិបឹងសាឡាងនិងភូមិក្រោយគោដោយមានការចូលរួមពីគណៈអភិបាលខណ្ឌមានលោកឯកឃុនឌឿនមន្រីសូរយោដីរាជធានីភ្នំពេញនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោកឯកឃុណឌឿនអភិបាលខណ្ឌឬស្សីកែវបានឲ្យដឹងថាប័ណ្ណនេះដែលបងប្អូនទទួលបានវាមានសារៈសំខាន់ណាស់ត្រូវចេះទុកដាក់និងរក្សាវាឲ្យបានត្រឹមត្រូវកុំសរសេរឬក៏ផ្ដិតមេដៃនៅលើលិខិតស្នាមមួយនេះដែលវាខុសនិងផ្លូវច្បាប់។
លោកអភិបាលបានបន្តទៀតថាក្នុងដៃបងប្អូនមានបន្រសម្គាល់ម្ចាស់អចលនវត្ថុមួយនេះហើយអាចសុំសាងសង់ឲ្យបានត្រឹមត្រូវហើយយើងរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានយើងឲ្យរីកចម្រើនទៅថ្ងៃអនាគត។
ប្រជាពលរដ្ឋចំនួន 3 ភូមិដែលស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ 6 ដែលបានទទួលវិញ្ញាបនបន្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះមានការសប្បាយចិត្តនឹងត្រេកអរនិងអរគុណដល់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសអរគុណដល់ថ្នាក់ដឹកនាំដែលបានគិតគូរនិងយកចិត្តទុកដាក់ចំពោះពួកគាត់។
លោកអភិបាលខណ្ឌសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋមានការចូលរួមជាមួយអាជ្ញាធរដើម្បីសម្រួលដល់ការចុះបញ្ជីសម្គាល់ម្ចាស់អចលនវត្ថុ៕ដោយ៖អរុណរះ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print