សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ករណីរក្សាទុក និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា​ ជនសង្ស័យចំនួន ០៩នាក់ ករណីរក្សាទុក និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។

លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា​ លោកបានចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុក និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ នៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង​កាលពីថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ (ស្រី ០៣នាក់) មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ជិម រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបួនជួរ ឃុំបឹងប្រិយ៍ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ២-ឈ្មោះ ចាន់ ម៉ូលីសសា ហៅ ពៅ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ៣-ឈ្មោះ សុត ស្រីយ៉ា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៤-ឈ្មោះ សាម ប៊ុនថន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៥-ឈ្មោះ ស៊ុន បូរ៉ាន់ ហៅ ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ៦-ឈ្មោះ សួន និច ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៧-ឈ្មោះ ខ្ញុំ ចំរើន ហៅ អាយ៉ុយ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៨-ឈ្មោះ ស៊ិ ស្រីរ័ត្ន ហៅ អានីន ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៩-ឈ្មោះ ឆែម សេដ្ឋា ហៅ ពី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន ៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០៣ថង់ ទម្ងន់ ២,៧៧ក្រាម ។

...

បច្ចុប្បន្នជនសង័្សយរួមនឹងវត្ថុតាង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print