ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យចំនួន ០៩នាក់ ករណីរក្សាទុក និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលជំនាញស្រុក ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា លោកបានចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុក និងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ នៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ (ស្រី ០៣នាក់) មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ជិម រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបួនជួរ ឃុំបឹងប្រិយ៍ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ២-ឈ្មោះ ចាន់ ម៉ូលីសសា ហៅ ពៅ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ៣-ឈ្មោះ សុត ស្រីយ៉ា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៤-ឈ្មោះ សាម ប៊ុនថន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៥-ឈ្មោះ ស៊ុន បូរ៉ាន់ ហៅ ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ៦-ឈ្មោះ សួន និច ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៧-ឈ្មោះ ខ្ញុំ ចំរើន ហៅ អាយ៉ុយ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៨-ឈ្មោះ ស៊ិ ស្រីរ័ត្ន ហៅ អានីន ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៩-ឈ្មោះ ឆែម សេដ្ឋា ហៅ ពី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន ៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០៣ថង់ ទម្ងន់ ២,៧៧ក្រាម ។
បច្ចុប្បន្នជនសង័្សយរួមនឹងវត្ថុតាង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕ដោយ៖អរុណរះ