ស្លាប់និងរបួស១០នាក់ដោយការបាញ់ប្រហារនៅហ្សេ៊រុយសាឡឹម

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា ប៉ូលិសអ៉ីស្រាអែលនិយាយថា ខ្មាន់កាំភ្លើងប៉ាឡេស្ទីន២នាក់បានបើកការបាញ់ប្រហារលើចំណតរថយន្តក្រុងមួយ អំឡុងពេលព្រឹកដ៏មមាញឹកថ្ងៃព្រហស្បតិ៍នេះ នៅឯច្រកចូលមកទីក្រុងហ៊្សេរុយសាឡិម បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់និងរបួស ៨នាក់ផ្សេងទៀត។

ប៉ូលិសអ៉ីស្រាអែល បានបញ្ជាក់ថា «ភេរវករ២នាក់បានជិះរថយន្តមកដល់កន្លែងកើតហេតុ និងមានប្រដាប់ដោយអាវុធ ហើយធ្វើការបាញ់ប្រហារទៅលើជនស៉ីវិលនៅស្ថានីយចំណតរថយន្តក្រុង។ ក្រោយមកក៏ត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខ និងជនស៉ីវិលដែលនៅក្បែរនោះ»។ លោក Doron Turgeman មេបញ្ជាការប៉ូលិសសង្កាត់នៃទីក្រុងហ៊្សេរុយសាឡិម បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា ខ្មាន់កាំភ្លើងមកពីក្រុងហ្ស៊េរុយសាឡិមខាងកើត។ ចំណែកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៉ីស្រាអែល លោក Jack Lew បានថ្កោលទោសការបាញ់ប្រហារនេះថា «ជាភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើម»។
អំពើហិង្សានេះ កើតមានឡើងនៅពេលដែលអ៉ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងគ្នានៅនាទីចុងនៃថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តបទឈប់បាញ់រយៈពេល ៦ថ្ងៃរបស់ពួកគេនៅតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យក្រុមអ្នកចរចាបន្តធ្វើការ ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំង ជាមួយអ្នកទោសប៉ាឡេស្ទីន៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print