Update៖​ ជនជាតិបង់ក្លាដេស​ និងខ្មែរជាង​ ១០នាក់​ ចាប់បង្ខាំងជនជាតិចិន​ ០២នាក់​ ត្រូវ​កម្លាំងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចុះស្រាវជ្រាវ​ឃាត់ខ្លួនបាននៅខណ្ឌ​ជ្រោយចង្វា​

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនជាតិបង់ក្លាដេស​ចំនួន​ ១២នាក់​ និងស្រ្តីជនជាតិខ្មែរ​ម្នាក់​ ត្រូវ​បាន​​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា​ ចុះស្រាវជ្រាវ​និងឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​​ចាប់បង្ខាំងជនជាតិចិន​ ០២នាក់​។ ក្នុង​ប្រតិបត្តិការ​នោះ​ កម្លាំងសមត្ថកិច្ច​ក៏បានបាញ់ការពារខ្លួនជាច្រើនគ្រាប់ បន្ទាប់ពីចូលទៅឡោមព័ទ្ធផ្ទះវីឡាមួយកន្លែងនៅមូលដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វា​។

ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះដែរ ធ្វើឡើងម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ០១ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅចំណុច ផ្ទះលេខ ១៣១G ផ្លូវ កែវចិន្ដា ក្រុម៨ ភូមិ៣ សង្កាត់ជ្រោយសង្វារ ខណ្ឌជ្រោយសង្វារ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា ក្នុងករណីប្រតិបត្តិការចុះបង្រ្កាបខាងលើនេះ ដោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ថាមានជនបរទេសមួយក្រុមមានប្រុសនិងស្រី បានចាប់បង្ខាំមនុស្សនៅខាងក្នុងផ្ទះវីឡាមួយ តាមបណ្តាយផ្លូវកែវចិន្តា ជាប់និងអាគារខ្ពស់មួយកន្លែង។

ក្រោយពីសមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះរួច លុះមកដល់ម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែធ្នូ សមត្ថកិច្ចរួមទាំងអាវុធហត្ថខណ្ឌជ្រោយចង្វាបានសហការជាមួយនិងខាងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះមកឡោមព័ទ្ធនៅទីតាំងផ្ទះវីឡាមួយនោះ និងបានផ្ទុះអាវុធជាច្រើនគ្រាប់ បង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យចំនួន ១៣នាក់ ក្នុងនោះជនជាតិបង់ក្លាដេស ១២នាក់ប្រុស និងស្ត្រីជនជាតិខ្មែរម្នាក់​ ព្រមទាំង​បានរំដោះជនរងគ្រោះចំនួន​ ០២នាក់ ប្រុសជាជនជាតិចិន។ បច្ចុប្បន្ន ជនសង្ស័យទាំង ១៣នាក់និងជនរងគ្រោះចំនួន​ ០២នាក់ បាននាំខ្លួនទៅកាន់កងរាជអាវុធហត្ថខណ្ឌ ជ្រោយចង្វាដើម្បីសាកសួរបន្ត ។

...

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន និងសាកសួរបន្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print