ពិតជាខ្លោចផ្សារកទីបំផុតគ្មាន​ ខណះភ្លេងការក្លាយទៅភ្លេងពិណពាព្យ​ ម្ហូបការ ក្លាយជាម្ហូបបុណ្យសព បន្ទាប់ពីប្អូនស្រីឆក់ខ្សែភ្លើងស្លាប់ដ៏រន្ធត់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ហេតុការណ៍មិនគួរកើតនិងដ៏កម្រជួបប្រទះបានកើតឡើងទៅលើកញ្ញាម្នាក់ឈ្មោះ រិម ស្រីនឿន អាយុ២៧ ឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ ប្រែក្លាយពីភ្លេងការសិរីមង្គលដល់គូភរិយាថ្មោងថ្មីទៅជាភ្លេងពិណពាព្យ។

អ្នកភូមិនិយាយថាៈ មុនពេលកើតហេតុនារីក្រមុំរងគ្រោះបានទៅសារប្រមូលមុងភួយនៅតូបលក់ឥវ៉ាន់ចាប់ហួយនៅខាងមុខផ្ទះធំដែលក្រុមអ្នកចាក់មីក្រូបានតខ្សែភ្លើងចូលដើម្បីដាក់កង្ហារអោយបងប្អូនមកចូលរួមពិធីរៀបការ។
ហេតុការណ៍នេះបានកើតឡើងនៅព្រលឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ឋិតនៅក្នុងភូមិបឹងចែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយពេលកើតហេតុជនរគ្រោះត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យក្នុងខេត្តបាត់បាត់ដំបង ហើយក្រុមគ្រូពេទ្យបានពិនិត្យហើយអះអាងថាស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមនោះក្រុមគ្រួសារមិនអស់ចិត្តបានដឹកត្រឡប់ទៅផ្ទះវិញប្រើពិធីសង្រ្គោះបូរាណដោយយកជនរងគ្រោះទៅកប់និងដីខ្សាច់ប៉ុន្តែការប្រឹងប្រែងនេះមិនទទួលបានលទ្ធផលឡើយ។
យោងតាមសាច់ញាតិកូនកម្លោះនៅខេត្តបាត់ដំបងបានអោយដឹងថា: បន្ទាប់ពីហេតុការណ៍អាក្រក់កើតឡើងក្នុងថ្ងៃចូលរោងនេះ ម្ចាស់សាមីកូនកម្លោះ កូនក្រមុំព្រមទាំងក្រុមគ្រួសារបានសម្រេចផ្អាកពិធីមង្គលការរបស់បងស្រីជនរងគ្រោះជារៀងរហូត ហើយបានបង្វែរម្ហូបអាហារក្នុងថ្ងៃចូលរោងការនេះទៅជាម្ហូបពិធីបុណ្យសាកសពវិញ៕

image image image image

ដោយ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print