រដ្ឋមន្ត្រីក្រសួងអប់រំ៖​ នឹង​រៀបចំ​ឱ្យមានពានរង្វាន់សាលាគំរូសម្ដេចធិបតី ដើម្បីឱ្យសាលា​នៅ​ទូទាំង​ប្រទេស​ចូល​រួមប្រឡងប្រណាំង

ចែករំលែក៖

ភ្នំពេញ​៖​ លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ បានថ្លែង​ថា៖​ ដើម្បីពង្រឹងគុណភាពនៅតាមសាលារៀនទូទាំងប្រទេសឱ្យកាន់តែប្រសើរថែមទៀតនោះ ក្រសួង​ក៏​នឹង​រៀបចំ​ឱ្យមានពានរង្វាន់សាលាគំរូសម្ដេចមហាបវរធិបតី ដើម្បីឱ្យសាលា​នៅ​ទូទាំង​ប្រទេស​ចូល​រួមប្រឡងប្រណាំង។

ការថ្លែងបែបនេះ​របស់​លោករដ្ឋមន្ត្រី​ បានធ្វេី​ឡើង​នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បី​បញ្ជាក់​ឱ្យ​ដឹង​ពី​ការ​រៀបចំ​ពង្រឹង​គុណភាពអប់រំនៅកម្ពុជាបន្ថែមទៀត តាមរយៈការដាក់ចេញ​នូវ​វិធាន​សំខាន់ៗ​មួយ​ចំនួន​ដូចជា ពង្រឹងការគ្រប់គ្រងសាលា និងរៀបចំផែនការអភិវឌ្ឍសាលាជាដើម។

លោករដ្ឋមន្ត្រី​ ហង់​ ជួនណារ៉ុន​ បានថ្លែង​បន្តថា ការរៀបចំតេស្តស្តង់ដា និងវាយតម្លៃចំពោះការបង្រៀនរបស់គ្រូ ក៏ជា​វិធានការ​ចាំបាច់ផងដែរ។

...

គួរជម្រាបជូនថា​ ប្រព័ន្ធអប់រំនៅកម្ពុជា ត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយ​ការ​ដួលរលំនៃរបបនេះ វិស័យអប់រំនៅកម្ពុជាត្រូវបានស្ដារឡើងវិញ តាមរយៈ​ដំណើរ​ការ​កម្ម​វិធី​អ្នក​ចេះតិ​ច បង្រៀនអ្នកមិនចេះសោះ និង អ្នកចេះច្រើន បង្រៀនអ្នកចេះតិច។ តាមរយៈ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់ រដ្ឋាភិបាលពីមួយឆ្នាំទៅមួយឆ្នាំឃើញថា វិស័យអប់រំនៅកម្ពុជា មានការរីក​ចម្រើន​ជា​លំដាប់ សិស្ស និស្សិតកម្ពុជាជាច្រើនបានទៅបន្តការសិក្សានៅតាមប្រទេសនានា និង​មាន​សមត្ថភាព​ប្រហាក់ប្រហែល ឬ លើសសិស្សនិស្សិតនៅតាមបណ្ដាប្រទេសទាំងនោះថែមទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print