លោក ប៉ែន បូណា៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន

ចែករំលែក៖

ភ្នំពេញ​៖ ប្រធាន​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា លោក​ ប៉ែន បូណា បានកត់សម្គាល់ថា នយោបាយ​អភិវឌ្ឍ​ប្រទេស​ដែល​ផ្សារ​ភ្ជាប់​ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី​បាន​ប្រកាស​នៅ​ថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈ​ដ៏មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​អភិវឌ្ឍ​ប្រទេស​ដោយ​ចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។

លោក​ ប៉ែន​ បូណា​ បានគូសរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេស​ត្រូវ​គិត​គូរ​លើ​កត្តា​សំខាន់​ចំនួន ៣ជាចាំបាច់៖

ទី១៖ ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ក្នុងសហគមន៍​ដែលទទួលបានផលពីការអភិវឌ្ឍមុនគេ។

ទី២៖ យកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់ជាពិសេសផលប៉ះពាល់លើបរិស្ថាន មនុស្ស និង​សត្វ។

ទី៣៖ ចូលរួមចំណែកជាមួយពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ដើម្បី​បញ្ជាក់ពីឆន្ទៈដ៏មោះមុតនេះ សម្តេចធិបតី​ក៏​បាន​ប្រកាស​ជា​សាធារ​ណៈ​បញ្ឈប់​គម្រោង​អភិវ​ឌ្ឍ​រោង​ចក្រផលិតអគ្គិសនីដុតធ្យូងថ្មដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្ត​កោះកុងដោយបង្វែរទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ជាជំនួសវិញ។

ជាមួយគ្នានេះ​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ក៏បានប្រកាសថា រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​វារី​អគ្គិសនី​នៅ​តាម​ដងទន្លេមេគង្គនោះទេដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ី​តាម​ដង​ទន្លេ​។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់បន្ថែមថា៖ ថ្វីដ្បិត​តែ​អគ្គិសនី​គឺ​ជាសេ​ចក្តី​ត្រូវ​ការ​ចាំបាច់​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ក៏ប៉ុន្តែ រាជរដ្ឋាភិបាលសុខចិត្ត​ជ្រើសរើស​យក​ប្រភព​អគ្គិសនី​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

...

លោកអ្នកនាំពាក្យ​ បន្ដថា​ នេះគឺជាការសម្រេចចិត្តជាគំរូមួយដែលកម្ពុជា​ បានបង្ហាញទៅកាន់ពិភពលោកស្តីពីការអភិវឌ្ឍដោយ​ចីរភាពដែលគិតគូរខ្ពស់ដល់បរិស្ថាននិងផលប៉ះពាល់នានា។​ ដូច្នេះ គេពិតជាអាចនិយាយបានថា កម្ពុជា​ជា​ប្រទេស​តូច​តែ​មេ​ដឹក​នាំខ្មែរ​ពិត​ជា​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​អភិវ​ឌ្ឍ​ប្រទេស​ដោយ​គិតគូរ​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ដោយ​ផ្សារ​ភ្ជាប់​នឹង​ការ​គិត​គូរ​ដល់​បរិស្ថាន​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print