លោក ឃួង ស្រេង ចែករង្វាន់ជូនសិស្សពូកែទូទាំងប្រទេស៣៦៩នាក់ នឹងរាជធានីភ្នំពេញ៤៣៩៤នាក់ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាសម្ភារៈសិក្សា និងថវិកាមកជូនសិស្សពូកែទូទាំងប្រទេស៣៦៩នាក់ នឹងរាជធានីភ្នំពេញ ៤៣៩៤នាក់ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យជាស៊ីមឈូវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នា ថ្ងៃសៅរ៏៥រោច ខែកត្ដិក ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នំ២០២៣ ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យអប់រំត្រូវបានលុបចោលទាំងស្រុង ជាមួយនឹងការកាប់សម្លាប់គ្រូបង្រៀននិងអ្នកចេះដឹងអស់ស្ទើរដល់ឬសគល់។ក្រោយការរំដោះប្រទេសពីរបបនេះ នៅថ្ងៃទី២៤ខែមករាឆ្នាំ១៩៧៩ កម្ពុជាបានបើកបវសនកាលឡើងវិញ ដោយពេលនោះ កម្ពុជាបានអនុវត្ត គឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ។
លោកឃួង ស្រេង ក៏បានស្នើសុំឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ ព្យាយាមរៀន
សូត្រកុំដើរលេងកម្សាន្ត ច្រើនជាងការរៀនសូត្រនាំឱ្យ សោកស្ដាយនៅពេលអនាគត ខណៈ ក្មួយៗ មានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយរកអស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឲ្យ កម្ពុជាមានភាព
រីកចម្រើនរុងរឿង ក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោកបន្ដថា៖ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង និងពិសេសគឺដើម្បីសង្គមជាតិរបស់យើងទាំងមូល ដោយពេលនេះក្មួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោលគឺក្មួយៗអាចរៀនសូត្របានតាមប្រព័ន្ធអ៊ីនធឺណែតថែមទៀតផង។
លោកបន្ដថា៖ ការទទួលបានមេដាយរបស់ក្មួយៗ គឺជាកិត្តិយសរបស់ក្មួយៗ កិត្តិយសរបស់អាណាព្យាបាល ឪពុកម្ដាយរបស់ក្មួយៗ ហើយក៏ជាកិត្តិយសរបស់ ជាតិយើងផងដែរ។សម្រាប់អាជ្ញាធររាជធានីភ្នំពេញតែងតែជួយគាំទ្រ ទាំងសម្ភារៈនិងថវិកា ជាមួយនឹងការតម្រង់ទិសក្មួយៗឲ្យដើរផ្លូវត្រូវ ជៀសវាង ការប្រព្រឹត្តនៅអបាយមុខផ្សេងៗ ។
លោកបន្ដថា៖. រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នារវាងសាលារៀនជាមួយនឹងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាអោយនៅតាមសាលារៀនមានសន្តិសុខល្អ មិនមានគ្រឿងញៀននិងមិនមានក្រុមបងតូចបងធំ ដើម្បីឲ្យក្មួយៗ សិស្សានុសិស្សបានសិក្សារៀនសូត្រ ក្លាយជាទំពាំងស្នងឬស្សីរបស់ជាតិនាពេលអនាគត់។
លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយករង្វាន់របស់ាម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត មក ចែកជូនដល់សិស្សានុសិស្សពូកែ តាមថ្នាក់មានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ មានចំនួន ៣,៨៩៤នាក់ ស្រី២,៣៤៨នាក់ ក្នុងនោះចំណាត់ថ្នាក់លេខ១ចំនួន ១២៩៨នាក់ ស្រី ៨០៥នាក់ ។ចំណាត់ថ្នាក់លេខ២ ចំនួន ១២ ៩៨នាក់ចំណាត់ថ្នាក់លេខ៣ ចំនួន១២៩ ៨នាក់ ស្រី ៧៧៩នាក់ ស្រី ៧៦៥នាក់ ។
-រាជធានីភ្នំពេញ បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងរាជធានី ផ្នែក អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមកពីគ្រប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទូទាំងរាជធានី មានចំនួន ៨៧១នាក់ ស្រី៥១៨នាក់ បានជាប់ចំណាត់ថ្នាក់រាជធានីចំនួន ៦៦នាក់ ក្នុងនោះយុវតី៣៣នាក់ ។
លោកបានបន្ដថា៖. មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជូនសិស្សពូកែរាជធានី ចំនួន ៦៦នាក់ ក្នុងនោះយុវតី ៣៣នាក់ ទៅ ចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នៅ មណ្ឌលវិទ្យាល័យនេតយ៉ង់ ខេត្ត បាត់ដំបង ដែលបេក្ខជនមកពីគ្រប់រាជធានី-ខេត្ត ចំនួន៤៨០នាក់។ ជាលទ្ធផល រាជធានីភ្នំពេញ ដណ្ដើមបានជ័យលាភីចំនួន ៧នាក់ យុវតី០២នាក់ ក្នុងនោះ មេដាយមាស ០២ លើមេដាយមាសទូទាំងប្រទេស៦។ បេក្ខជនជ័យលាភីសិស្សពូកថ្នាក់អន្តរជាតិ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនបេក្ខជនជាសិស្សពូកែទូទាំងប្រទេស ទៅចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិ ក្នុងនោះសិស្សានុសិស្សរបស់រាជធានីភ្នំពេញ ចំនួន៨០នាក់ ទទួលមេដាយមាសចំនួន៨៥ នាក់ ស្រី៥១នាក់ មេដាយប្រាក់ចំនួន៤៥នាក់ ស្រី១៩នាក់ មេដាយ សំរឹទ្ធិចំនួន៥៧នាក់ ស្រី២៣នាក់ ៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print