ខេត្តស្វាយរៀង: លោក រស់ ឆាយ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុក តំណាងលោក សៅសុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក នាព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២៣ បានអញ្ជើញចូលរួម អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៣នៅស្រុករមាសហែក។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោក វ៉ា ស៊ិនភីរម្យ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក លោក ស៊ូ ម៉ុល ប្រធានរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក អស់លោកអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកនិងសមាជិកសមាជិការជាង៦០០នាក់ផងដែរ។
លោក រស់ ឆាយ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុក តំណាងលោក សៅសុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានមានប្រសាសន៏ថា ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាថ្ងៃគម្រប់ខួបលើកទី៤៥ (២ធ្នូ ១៩៧៨-២ធ្នូ ២០២៣) ទិវា កំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា” ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុង និងក្រៅ ប្រទេសរួបរួម គ្នាក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយ និងការកាប់សម្លាប់ នៃរបប កម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ប៉ុលពត ។
លោកបន្តថា អង្គមិទ្ទិញនាពេលនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រ នៃ ដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជ សាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងគណបក្ស ប្រជាជនកម្ពុជា ក្នុងការស្ដារកសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាប្រែ មុខមាត់ថ្មីជាបន្តបន្ទាប់៕