ភ្នំពេញ : នៅថ្ងៃសៅរ៍ ៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅខេត្តកែប។
សូមជម្រាបជូនថា : ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។
សូមបញ្ជាក់ថា : ខេត្តកែបជាខេត្តជាមួយដែលស្អាតជាងគេនិងភាពទាក់ទាញទៅដល់ភ្ញៀវទេសចរណ៏ឲ្យមកទស្សនាព្រមទាំងមានភាពល្បីល្បាញជាងគេនៅក្នុងប្រទេសកម្ពុជា។ការយល់ខុស អំពីខេត្តកែបដ៏សំខាន់គឺថាក្នុងអំឡុងពេលប៉ុន្មានឆ្នាំខ្មែរក្រហមជាច្រើននៃទីលំនៅសម័យអាណានិគមបារាំងនិងវីឡារបស់ខេត្តកែបត្រូវបានគេបំផ្លាញចោល។ជាការពិតណាស់ អ្នកស្រុកជាច្រើនត្រូវការប្រាក់និងអាហារដោយបានយកចេញបានធ្លាក់ចុះវីឡាដូច្នេះពួកគេអាចផ្លាស់ប្តូរផ្នែកដ៏មានតម្លៃទាំងអស់ទាំងនេះនៅក្នុងប្រទេសវៀតណាមសម្រាប់ អង្ករនិងសាច់ប្រាក់។ មនុស្សជាច្រើន នៃវីឡារបស់ខេត្តកែបត្រូវបានបោះបង់ចោលប៉ុន្តែមួយចំនួននៃទីក្រុងរបស់អតីតរុងរឿងគឺនៅតែច្បាស់។សាលារៀនសម្រាប់ការអប់រំ កម្រិតមធ្យមសិក្សាត្រូវបានគេដឹងថាមានទីតាំងស្ថិត នៅក្នុងខេត្តមានចំនួន588សិស្សនិស្សិតដែលមានចំនួន246នាក់នារីនៅក្នុងឆ្នាំ2008។ក្នុងឆ្នាំដូចគ្នានេះដែរមាន9សា លាមត្តេយ្យនិងសាលាបឋមសិក្សា21ដោយមានចំនួនប្រជាជន សរុបចំនួន9.644សិស្សនិស្សិតដែលមានចំនួន4.580នាក់នារីត្រូវបានគេ ។
បច្ចុប្បន្នខេត្តកែប មានការអភិវឌ្ឍ ជឿនលឿនបំផុត ដែលជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រង ល្បី ក្នុងតំបន់ លើសកលលោក និងទួលស្គាល់ថា មានឆ្នេរខ្សាច់ស្អាត លើពិភពលោក ៕
ដោយ : សិលា