ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេសកម្ពុជា បានរកឃើញយានយន្តល្មើសចំនួន ៣៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៥៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១៣គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៥២គ្រឿង និងម៉ូតូ ៣៦១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣១គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៧១គ្រឿង និងម៉ូតូចំនួន ២៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០២ថ្ងៃ ពីថ្ងៃទី១-០២ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១,០៩០គ្រឿង រថយន្តធំ ០៩គ្រឿង រថយន្តតូច ២៧៦គ្រឿង ម៉ូតូ ៨០៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៨២គ្រឿង, រថយន្តធំ ០៤គ្រឿង, រថយន្តតូច ១១៤គ្រឿង និងម៉ូតូ ៦៦៤គ្រឿង (៦៦៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖សហការី