កម្លាំង​សមត្ថកិច្ច​ បន្ដផាកពិន័យយានយន្តល្មើសចំនួន ៣៣១គ្រឿងបន្ថែមទៀត​ នៅទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​កម្ពុជា​ បានរកឃើញយានយន្តល្មើសចំនួន ៣៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៥៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១៣គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៥២គ្រឿង និងម៉ូតូ ៣៦១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣១គ្រឿង  រថយន្តធំ ០គ្រឿង រថយន្តតូច ៧១គ្រឿង និងម៉ូតូចំនួន ២៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០២ថ្ងៃ ពីថ្ងៃទី១-០២ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១,០៩០គ្រឿង រថយន្តធំ ០៩គ្រឿង រថយន្តតូច ២៧៦គ្រឿង ម៉ូតូ ៨០៥គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៨២គ្រឿង, រថយន្តធំ ០៤គ្រឿង, រថយន្តតូច ១១៤គ្រឿង និងម៉ូតូ ៦៦៤គ្រឿង (៦៦៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print