ការវាយប្រហារលើរថយន្តក្រុងនៅប៉ាគីស្ថាន សម្លាប់មនុស្ស៩នាក់ និង២៥នាក់រងរបួស

ចែករំលែក៖

កាលពីថ្ងៃទី 3 ខែធ្នូ មន្ត្រីប៉ាគីស្ថានបានប្រកាសថា មនុស្សយ៉ាងតិច 9 នាក់បានស្លាប់ នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមបានវាយប្រហារលើរថយន្តក្រុងដែលកំពុងធ្វើដំណើរនៅភាគខាងជើងនៃប្រទេស ដែលបណ្តាលឱ្យរថយន្តបុកជាមួយរថយន្តដឹកទំនិញនិងឆេះ។

រថយន្តក្រុងនេះត្រូវបានវាយប្រហារនៅល្ងាចថ្ងៃទី 2 ខែធ្នូ នៅលើផ្លូវមួយនៅជិត Chilas ក្នុងសង្កាត់ Gilgit-Baltistan តាមបណ្តោយផ្លូវហាយវេ Karakoram តភ្ជាប់រដ្ឋធានី Islamabad និងភ្នំភាគខាងជើង។ ក្រុមខ្មាន់កាំភ្លើងមានគ្នាប្រហែល៥នាក់បានវាយប្រហាររថយន្តទាំងសងខាង។
ក្រោយពេលបាញ់រួច រថយន្តបានបាត់បង់ការគ្រប់គ្រង ហើយបានទៅបុកជាមួយរថយន្តកុងតឺន័រ បណ្តាលឱ្យរថយន្តទាំងពីរផ្ទុះឆេះ ។ ក្នុងចំណោមអ្នកស្លាប់មានអ្នកបើកបរពីរនាក់និងទាហានពីរនាក់ដែលឈប់សម្រាក។
យោងតាមមន្ត្រីមូលដ្ឋានបានឱ្យដឹងថា មនុស្ស ៨នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ ឧបទ្ទវហេតុនេះក៏បានធ្វើឱ្យមនុស្ស 25 នាក់រងរបួសផងដែរ។
មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែតំបន់នេះបានក្លាយជាចំណុចក្តៅនៃជម្លោះហិង្សារវាងក្រុមនិកាយស៊ុននី នឹងក្រុមមូស្លីមនិកាយស៊ីអុីតជាយូរមកហើយ៕ ដោយធីរីណា

...

រូប​ថត​: nhandan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print