ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញ សេចក្តីសម្រេចស្តីពី «ការតែងតាំងសមាសភាព នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ» ក្នុងនោះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន អនុប្រធាន ២រូប អនុប្រធានអចិន្ត្រៃយ៍ ១រូប សមាជិក ១៣ រូប។ នេះបើយោងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននូវ រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៨០ សសរ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ ស្តីពីការតែងតាំង សមាសភាពជាក់ស្តែងនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹង សេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕