ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នានាក្បែកន្លែងកើតហេតុ នារសៀលថ្ងៃចន្ទ ៧រោច ខែកគ្គិក ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ មានបុរសវ័យចំណាស់ម្នាក់បានលង់ទឹកស្លាប់យ៉ាងសង្វេក នៅគ្រាដែលបុរសរងគ្រោះនាំកូន និងចៅ ទៅរកត្រី(អូសឈឹប)។
ប្រភពរាយការណ៍ដដែលឲ្យដឹងទៀតថា ហេតុការណ៍មានមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់នេះ ត្រង់ចំណុចរណ្ដៅដីមួយកន្លែង ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះ សុខ ធឿន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ជនជាតិរងគ្រោះសមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ និងធ្វើកាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក នៅពេលគាត់ទៅរកត្រី(អូសឈឹប)នៅកន្លែងកើតហេតុ ដោយទៅជាមួយកូន និងចៅ ប៉ុន្តែជាអកុសល់បានលង់ទឹកស្លាប់បែបនេះ ៕