ប្រជាពលរដ្ឋទទួលបានផ្លូវបេតុងមួយខ្សែពីរដ្ឋបាលសង្កាត់ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ៖​ រដ្ឋបាលសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានស្ថាបនាផ្លូវបេតុងមួយខ្សែរដេីម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅនិងធ្វេីដំណេីរ។

លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី១​ នៃសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ ផ្លូវបេតុងដែលស្ថាបនាខាងលេី​ ស្ថិតក្នុងក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ មានប្រវែងបណ្តោយ២៦៨​ ម៉ែត្រ​ ទទឹង៥ម៉ែត្រ​ ។ កន្លងមកផ្លូវខាងលេីរងការខូចខាតទ្រុឌទ្រោមខ្លាំងពិបាកដល់ការស់នៅនិងធ្វេីដំណេីរដល់បងប្អូនប្រជាពលរដ្ឋ​ ដោយឃេីញទុកលំបាកបែបនេះរដ្ឋបាលសង្កាត់ចោមចៅទី៣​ មានលោក​ វ៉ា​ សាវឿន​ ជាចៅសង្កាត់​ បានចុះសិក្សានិងដាក់គ្រឿងចក្រដេីម្បីឈូសឆាយស្ថាបនាចាក់ជាផ្លូវបេតុង​ ដោយប្រេីថវិកាមូលនីធិអភិវឌ្ឍន៍សង្កាត់ចោមចៅទី៣​ ។ 

លោក​ សុទ្ធ​ សុជាតិ​ បានបន្តថា​ មូលនីធិសង្កាត់ចោមចៅទី៣​ កន្លងមកស្ថាបនាផ្លូវបេតុងបានចំនួន៣ភូមិមកហេីយនិងគ្រោងបន្តស្ថាបនាផ្លូវផ្សេងៗនាពេលឆាប់ៗនេះ។ 

ចំពោះផ្លូវបេតុងស្ថាបនាខាងមកដល់ថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០២៣​ ​ការស្ថាបនារួចរាល់បានសម្រេច100%ហេីយនិងដាក់ឱ្យប្រេីប្រាស់នាពេលឆាប់ៗនេះ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print