ភ្នំពេញ៖ រដ្ឋបាលសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានស្ថាបនាផ្លូវបេតុងមួយខ្សែរដេីម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅនិងធ្វេីដំណេីរ។
លោកសុទ្ធ សុជាតិ ចៅសង្កាត់រងទី១ នៃសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ផ្លូវបេតុងដែលស្ថាបនាខាងលេី ស្ថិតក្នុងក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានប្រវែងបណ្តោយ២៦៨ ម៉ែត្រ ទទឹង៥ម៉ែត្រ ។ កន្លងមកផ្លូវខាងលេីរងការខូចខាតទ្រុឌទ្រោមខ្លាំងពិបាកដល់ការស់នៅនិងធ្វេីដំណេីរដល់បងប្អូនប្រជាពលរដ្ឋ ដោយឃេីញទុកលំបាកបែបនេះរដ្ឋបាលសង្កាត់ចោមចៅទី៣ មានលោក វ៉ា សាវឿន ជាចៅសង្កាត់ បានចុះសិក្សានិងដាក់គ្រឿងចក្រដេីម្បីឈូសឆាយស្ថាបនាចាក់ជាផ្លូវបេតុង ដោយប្រេីថវិកាមូលនីធិអភិវឌ្ឍន៍សង្កាត់ចោមចៅទី៣ ។
លោក សុទ្ធ សុជាតិ បានបន្តថា មូលនីធិសង្កាត់ចោមចៅទី៣ កន្លងមកស្ថាបនាផ្លូវបេតុងបានចំនួន៣ភូមិមកហេីយនិងគ្រោងបន្តស្ថាបនាផ្លូវផ្សេងៗនាពេលឆាប់ៗនេះ។
ចំពោះផ្លូវបេតុងស្ថាបនាខាងមកដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ការស្ថាបនារួចរាល់បានសម្រេច100%ហេីយនិងដាក់ឱ្យប្រេីប្រាស់នាពេលឆាប់ៗនេះ៕ដោយ៖សុខាសែនជ័យ