ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្រោយរកឃេីញគ្រាប់កាំភ្លេីងចំនួន៦គ្រាប់នៅជាប់ខ្លួន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី កម្លាំងគណៈបញ្ជាការឯកភាពបានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍។បន្ទាប់មកស្រាប់តែឃេីញបុរស២នាក់ជិះម៉ូតូមួយគ្រឿងគួរឱ្យសង្ស័យក៏ហៅឃាត់ឆែកឆេរលេីដងខ្លួនប្រទះឃេីញមានគ្រាប់កាំភ្លេីងចំនួន៦គ្រាប់ម៉ាករ៉ូឡូទេីបឃាត់ខ្លួនតែម្តង។
ក្រោយសួរនាំជនសង្ស័យបានសារភាពថា គ្រាប់កាំភ្លេីងទាំងនេះពួកគេរេីសបានទេ។
បច្ចុប្បន្នយុវជនទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការសួរនាំបន្ត៕