មន្ត្រីនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមកិច្ចប្រជុំក្រុមការងារបទល្មើសឆ្លងដែនកម្រិតធ្ងន់ ប្រចាំតំបន់ទន្លេមេគង្គ នៅប្រទេសវៀតណាម

ចែករំលែក៖

ទីក្រុងហូជីមិញ៖ តបតាមការស្នើសុំរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) និងដោយទទួលការឯកភាពពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចាត់បញ្ជូនមន្ត្រីជាន់ខ្ពស់០២រូប រួមមាន៖ ១. លោក ឧត្តមសេនីយ៍ទោ ឈួ ចាន់ថន ប្រធានក្រុមប្រតិបត្តិការផ្ទាល់ (TCT) និងលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ទៅចូលរួមប្រជុំក្រុមការងារបទល្មើសឆ្លងដែនកម្រិតធ្ងន់ ដែលមានអង្គការចាត់តាំង Transitional Serious Organized Crime (TSOC) ប្រចាំតំបន់ទន្លេមេគង្គ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហូជីមីញ ប្រទេសវៀតណាម ដែលមានសមាជិកចូលរួមចំនួន ០៤ប្រទេសរួមមាន៖ វៀតណាម, ឡាវ, ថៃ និងព្រះរាជាណាចក្រកម្ពុជា ក្រោមការគាំទ្រគម្រោង និងរៀបចំឡើងរបស់ប៉ូលីសសហព័ន្ធអូស្ត្រាលី (Australian Federal Poice) ក្នុងគោលបំណងចែករំលែកព័ត៌មានចារកម្ម​ដើម្បីស្វែងរកដំណោះស្រាយទប់ស្កាត់បទល្មើសឆ្លងដែន ក្នុងតំបន់ទន្លេមេគង្គ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print