ពលករចំណាកស្រុកខុសច្បាប់ត្រូវអាជ្ងាធរថៃបញ្ជូនមកកម្ពុជា តាមច្រកទ្វារអន្តជាតិប៉ោយប៉ែតរាល់ថ្ងៃ តែសមត្ថកិច្ចតាមបន្ទាត់ព្រំដែនគ្មានការទប់ស្កាត់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ពលករខ្មែរចំណាក់ស្រុកខុសច្បាប់ត្រូវគេនិយាយថា អាជ្ងាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តជាតិប៉ោយប៉ែតជារាងរាល់ថ្ងៃ ដឹកតាមរថយន្តទ្រុងទាំងចាស់ ទាំងក្មេងបញ្រ្ជៀតគ្នា ចំពោះពលករខ្មែរចំណាក់ស្រុកខុសច្បាប់ទាំងនោះអាជ្ងាធរថៃបញ្ជូនមកកម្ពុជាក្នុង១ថ្ងៃគី៧០នាក់ទៅ២០០នាក់ ។

...

ប្រភពនិយាយថា ចំពោះពលករខ្មែរដែលចំណាកស្រុកខុសច្បាប់ទាំងនោះ ត្រូវគេនិយាយថាបានលូចឆ្លងដែនតាមច្រករបៀងមួយចំនួននៅខាងជើងផ្លូវជាតិលេខ៥នឹងនៅខាងត្បូងផ្លូវជាតិលេខ៥ ហើយសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនគ្មានកាបង្ក្រាប់ឡើយ ។

បើទោះជាបង្ក្រាបនៅមានកំរិត ហើយគេសង្ស័យថាសមត្ថកិច្ចនឹងមេខ្យល់ជាមនុស្សតែមួយទើបពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ។

ប្រភពបញ្ជាក់ថា ការលូចឆ្លងដែនរបស់ពលករខ្មែរយើងចូលទៅរកការងារធ្វើនៅប្រទេសថៃតាមច្ររបៀងនោះ គីប្រឈមទៅនឹងបញ្ហាច្រើននៅក្នុងទឹកដីថៃ ។ ដួចជាជួបនៅគ្រោះថ្នាក់ចរារចណ៍តាមរថយន្ត ឈមនឹងដេញបាញ់ គ្រោះថ្នាក់ជាន់ម៉ីនជាដើម ?ករណីពលករឆ្លដែននេះដែរ កន្លងមកបានជួគ្រោះថ្នាក់ស្លាប់ស្ទើររាងរាល់ខែ ម្យ៉ាទៀតការដើរឆ្លងដែនក៏កើតមានឡើងនៅករណីជាន់ម៉ីនជាងនេះទៅទៀត ឈមទៅនឹងមេខ្យល់យកទៅលក់កំលាំងពលកម្មបំរើការងារគ្មានប្រាក់ខែផងដែរ នេះដោយសារតែសមត្ថកិច្ចមួយចំនួនតាមបន្ទាត់ព្រំដែនបានបើកដៃជាថ្នូរនឹងប្រាក់ឧ្យឆ្លងដែនក្នុង១នាក់១បាត់រហូតដល់៣រយបាតទើបគ្មានការទប់ស្កាត់ ។

ជុំវិញបញ្ហាពលករខុសច្បាប់ដែលអាជ្ងាធរថៃបញ្ជូនមកតាមច្រទ្វារខាងលើនេះ លោកង៉ោ ម៉េងជ្រូន អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា ពលករខ្មែរដែលអាជ្ងាធរថៃបញ្ជូនមកនោះគីក្នុងមួយថ្ងៃមានពី១០០នាក់ទៅ២៥០នាក់ក្នុងមួយថ្ងៃមានទាំងស្របច្បាប់ មានទាំងអត់ស្រប់ច្បាប់ ។

លោកថាៈទី០១.ប្រជាពលរដ្ឋដែលមិនស្របច្បាប់នោះគីពួកគាត់ទៅតាមច្ររបៀងមួយចំនួនទូទាំងប្រទេសកម្ពុជា ឧ្យតែខេត្តនៅជាប់ព្រំដែនប្រទេសថៃមិនតែនៅក្នុងខេត្តបន្ទាយមានជ័យឡើយ ដែលមិនមានការទទួលស្គាល់ពីក្រសួងការងារទៅតាមនិតិវិធីដែលយើងបានចុះអនុសារណៈរវាងព្រះរាជាណាចក្រកម្ពុជា នឹងព្រះរាជាណាចក្រថៃ ដូច្នេះបើគេរកឃើញដែលគាត់កំពុងតែបំពេញការងារក៏ដោយទៅតាមផ្លូវក៏ដោយរកឃើញថាមិនមែនជាពលករមិនស្រប់ច្បាប់នោះគីគេបញ្ជូនមកវិញ។ លោកបញ្ជាក់ថាៈក្នុងនាមជាអាជ្ងាធរក្រុងលោកសូមអំពាវនាវដល់ប្រជាបលរដ្ឋនៅគ្រប់បណ្ដាខេត្ត ក្រុងទាំងអស់សួមឈប់ឆ្លងដែនខុសច្បាប់ ហើយការឆ្លងដែនខុសច្បាបនេះគីជួបនៅបញ្ហាផ្សេងៗ ហើយសួមកុំឧ្យជឿនជាក់មេខ្យល់ដែលដើរបំផុសអូសទាញធ្វើការងារនៅប្រទេថៃខុសច្បាប់ទៀត ហើយដើទៅធ្វើការងារនៅប្រទេសថៃសួមឧ្យទៅស្របច្បាប់ ម្យ៉ាទៀតសួមឧ្យកម្លាំងសមត្ថកិច្ចទាំងអស់មេត្តជួយទប់ស្កាត់មិនថានៅលើសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត គីសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែនពីព្រោះប្រជាពលរដ្ឋដែលបញ្ជូនមកនេះមិនមែនតែប្រជាពលរដ្ឋទៅតាមច្រកទ្វារអន្តជាតិឬច្រករបៀងក្នុងខេត្តបន្ទាយមានជ័យនោះទេ គីពលរដ្ឋទូទាំងប្រទេសដែលមានព្រំដែនជាប់នឹងប្រទេសថៃ ប៉ុន្តែពេលបញ្ជូនមកវិញគីបញ្ជូនមកតាមច្រកទ្វាអន្តរជាតិតែមួយប៉ុណ្ណោះ ៕

IMG-20151114-WA0058

kk

IMG-20160424-WA0015

IMG-20160410-WA0038

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print