សមុទ្រចិនភាគខាងត្បូងបានគ្របដណ្តប រាល់វេទិការាល់កិច្ចប្រជុំអន្តរជាតិដោយសារ តែតំបន់សមុទ្រនេះជាកន្លែងសេដ្ឋកិច្ចដ៏ សំខាន់បំផុតសម្រាប់តំបន់ទាំងមូល និង លើពិភពលោក។ ប៉ុន្តែការដោះស្រាយវិវាទ មិនឈានទៅមុខដោយសារតែចិនចង់ឲ្យការការដោះស្រាយទ្វេភាគី តែប្រទេសមាន វិវាទក្នុងតំបន់មិនព្រម។ កន្លងមកអគ្គរដ្ឋ ទូតចិនប្រចាំនៅអឺរ៉ុបបានស្នើដល់សហ គមន៍នេះមិនត្រូវជ្រៀតជ្រែកចូលបញ្ហាផ្ទៃក្នុងរបស់ចិននោះឡើយ។
កាលពីសប្តាហ៍កន្លងមកក្នុងឱកាស បំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង អធិការបតីអាល្លឺម៉ង់លោកស្រី Angela MerKel បង្ហាញពីការព្រួយបារម្ភស្តីពីវិវាទនៅ ដែនសមុទ្រចិនភាគខាងត្បូងដោយលោកស្រីបានស្នើឲ្យមានកិច្ចពិភាក្សាដើម្បីបញ្ចប់ភាពតានតឹងទាំងកិច្ចពិភាក្សាពហុភាគី។
អគ្គរដ្ឋទូតចិនប្រចាំនៅតំបន់អឺរ៉ុបលោក ស្រី Yang Yan Yi បញ្ជាក់ថា នេះជាវិវាទ ស្តីពីអធិបតេយ្យភាពពាក់ព័ន្ធនឹងផល ប្រយោជន៍របស់ចិន មិនស្ថិតនៅក្នុងក្រប ខ័ណ្ឌអង្គការសហប្រជាជាតិ ឬច្បាប់ស្តីពី ដែនសមុទ្រនោះឡើយ ដូច្នេះសូមប្រទេសអឺរ៉ុបមិនត្រូវលូកដៃចូលក្នុងវិវាទនោះឡើយ។
អគ្គរដ្ឋទូតចិនបញ្ជាក់ទៀតថា អឺរ៉ុបគួរតែរក្សាជំហរនៅកណ្តាលនៅក្នុងវិវាទដោយ ផ្តោតទៅលើការការពារសន្តិសុខនៅតាមដែនសមុទ្រ ដូចជាការទប់ស្កាត់ចោរសមុទ្រ ជាដើម។ លោកស្រី Yi ក៏បានចោទប្រកាន់ អាមេរិកថា កំពុងតែធ្វើឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូងកាន់តែខ្លាំងឡើង។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសចិននាពេលកន្លងមកអធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានប្រកាស ជាថ្មីទៀតថា ចិននៅតែបន្តការទាមទារឲ្យសហភាពអឺរ៉ុបផ្តល់ឱ្យចិននូវលក្ខន្តិកៈសេដ្ឋ កិច្ចទីផ្សារនៅមុនដំណាច់ឆ្នាំ២០១៦នេះ។
កាលពីខែមុនសភាអឺរ៉ុបបានប្រឆាំង ចំពោះការទទួលស្គាល់លក្ខន្តិកៈចិនជា សេដ្ឋកិច្ចទីផ្សារ។ សេដ្ឋកិច្ចទីផ្សារនេះគឺជាលក្ខន្តិកៈមួយដែលសហភាពអឺរ៉ុបបាន សន្យាផ្តល់ឲ្យទីក្រុងប៉េកាំងនូវដំណាច់ ឆ្នាំ២០១៦ តែដាក់កំហិតឲ្យចិនគោរព ចំពោះលក្ខខណ្ឌរបស់សហភាពអឺរ៉ុបដែលទាមទារឲ្យប៉េកាំងធ្វើកំណែទម្រង់រចនា សម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន។ សូមជម្រាបថា ចិនបានចូលជាសមាជិកនៃអង្គការពាណិជ្ជ កម្មពិភពលោកក្នុងឆ្នាំ២០០១។ សម្រាប់ អឺរ៉ុបការផ្តល់លក្ខន្តិកៈសេដ្ឋកិច្ចទីផ្សារឲ្យ ដល់ចិននឹងធ្វើឲ្យអឺរ៉ុបលែងមានសិទ្ធិក្នុងការដាក់កំហិតលើការនាំទំនិញចិនចូលមកកាន់សហភាពអឺរ៉ុបទៀតឡើយ។ ម្យ៉ាង ទៀតបញ្ហាស្តីពីការប្រគល់លក្ខន្តិកៈសេដ្ឋកិច្ចទីផ្សារចិននេះនឹងត្រូវស្នងការអឺរ៉ុបលើក យកមកពិភាក្សាគ្នាជាថ្មីម្តងទៀតនៅចុង ខែមិថុនា ឬមួយក៏នៅខែកក្កដាក្រោយ។
ចំណែកទីក្រុងប៉េកាំងវិញបានវាយ តម្លៃថា ការទទួលស្គាល់លក្ខន្តិកៈនេះគឺ ដោយសារតែចិនបានចូលទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកអស់រយៈពេល១៥ ឆ្នាំមកហើយ។
ស្របគ្នានេះដែរនាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង បានថ្លែងបញ្ជាក់ដែរថា ចិនក៏មិនចង់ធ្វើសង្គ្រាមពាណិជ្ជកម្មណា មួយឡើយ ពីព្រោះវានឹងមិនផ្តល់ផល ប្រយោជន៍ឲ្យដល់នរណាមួយឡើយ។
ចិនបកស្រាយពីមូលហេតុដែលមានតែប្រទេស៨ប៉ុណ្ណោះគាំទ្រដោយបើកចំហបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបាន ប្រកាសថា មានប្រទេសរហូតដល់៦០ ប្រទេសគាំទ្រគោលជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំងលើបញ្ហាសមុទ្រចិនភាគខាង ត្បូង។ សារព័ត៌មាន Wall Street Journal អាមេរិកបានផ្សយថា មកទល់ពេលនេះមាន ប្រទេសតែ៨ប៉ុណ្ណោះដែលគាំទ្រចិនដោយបើកចំហ។ ប្រទេសទាំង៨ ដែលគាំទ្រនោះ មាន Afghanistan, Gambia, Kenya, Niger, Sudan, Togo, Vanuatu, និង Lesotho។
ប្រតិកម្មចំពោះព័ត៌មានខាងលើអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បញ្ជាក់ថា «ប្រព័ន្ធផ្សព្វផ្សាយ របស់លោកខាងលិចមួយចំនួនបានផ្លាស់ ប្តូរពីសទៅខ្មៅ ហើយមិនស្ទាត់ជំនាញពី ការរាប់លេខនិងបូកដក»។
លោកស្រីបន្តទៀតថា លោកខាងលិច មិនចេះរាប់លេខ។ លោកស្រីបានបក ស្រាយថា ការដែលប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចរាប់បានតែ៨ប្រទេសនោះ គឺដោយសារតែប្រទេសជាច្រើនទៀតបានគាំទ្រដោយការប្រកាសផ្ទាល់មាត់មិនមានលិខិតស្នាមបញ្ជាក់។ លោកស្រីបន្តទៀត ថា រយៈពេលចុងក្រោយនេះមានប្រទេស ដូចជា Zambia, Cameroon, Ethiopia, Malawi…ជាដើម បានបង្ហាញពីទស្សនៈ គាំទ្រចិននូវបញ្ហាសមុទ្រចិនភាគខាងត្បូង។
ប្រទេសជាច្រើនបានឯកភាពថា បញ្ហាសមុទ្រចិនភាគខាងត្បូងគឺត្រូវដោះស្រាយទ្វេភាគី ហើយប្រទេសដែលគាំទ្រចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការស្តីពីសមុទ្រចិនភាគខាងត្បូង។
ក្នុងចំណោមប្រទេសទាំង៦០ដែលចិន បានប្រកាសថា បានគំាទ្រគោលនយោបាយ របស់ទីក្រុងប៉េកាំងក្នុងនោះមាន៥ប្រទេសដែលប្រកាសមិនគាំទ្រចិនក្នុងនោះមានពីរប្រទេសនៅក្នុងតំបន់អឺរ៉ុប។
បច្ចុប្បន្នចិនមានសេដ្ឋកិច្ចរឹងមាំដោយសារតែរយៈពេលជាង៣ទសវត្សរ៍កន្លងមកចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធាហើយបាន «លាក់ខ្លួនរង់ចាំ ឱកាស» ពេលនេះចិនបានបង្ហាញពីកម្លាំង នយោបាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ ប៉ុន្មាន ឆ្នាំចុងក្រោយនេះចិនបានពង្រីកឥទ្ធិពល របស់ខ្លួននៅទ្វីបអាហ្វ្រិកដោយផ្ដល់ជំនួយជាច្រើននៅទីនោះ។ លើសពីនេះទៅទៀត មេដឹកនាំចិនតាំងពីប្រធានាធិបតី ហូ៊ជីន តាវ រហូតដល់ប្រធានាធិបតីស៊ី ជីនពីង ក៏បានបំពេញទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិក ក្នុងគោលដៅពង្រឹងទំនាក់ទំនងចិន-អាហ្វ្រិក ឱ្យកាន់តែមានភាពល្អប្រសើរឡើង។
នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាមកំហែង ដល់ប្រទេសជិតខាង ពិសេសគឺការប្រកាស គ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយគ្របដណ្ដប់លើ ដែនអធិបតេយ្យប្រទេសជាច្រើនបង្កឱ្យមាន ជម្លោះកាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់សមុទ្រចិនភាគខាងត្បូងជាទីតាំងផ្ទុកទៅដោយប្រេងធម្មជាតិរាប់ពាន់លានធុងនិងប្រជុំកោះជាច្រើនគ្មាន មនុស្សរស់នៅជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតបានឡើយ។ ដោយខ្លាច បាត់បង់តំបន់នោះចិនក៏បានប្រើប្រាស់ កម្លាំងយោធាដើម្បីទៅគ្រប់គ្រងទីតាំង ទាំងនោះតែម្តង។
កាលពីពេលកន្លងទៅថ្មីៗនេះទីប្រឹក្សា សន្ដិសុខជាតិអាមេរិកលោកស្រីស៊ូសាន់ រ៉ាយ បានព្រមានថា ចិននឹងត្រូវនៅឯកោដោយសារតែបង្កជម្លោះជំរុញឱ្យមានភាពតានតឹងជាមួយវៀតណាមនៅដែនសមុទ្រចិនភាគខាងត្បូង ពិសេសក្រោយពេល ដែលចិនបញ្ជូនស្ថានីយរុករកប្រេងចូល ទៅក្នុងអធិបតេយ្យដែនសមុទ្ររបស់ វៀតណាម។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបុកនាវាវៀតណាមឱ្យខូចខាតយ៉ាងដំណំ ទៀតផង៕
ដោយ៖ ម៉ែវ សាធី