អាជ្ញាធរក្នុងស្រុកភ្នំព្រឹកមិនបង្ក្រាបរបរអាជីវកម្មមួយ សាយភាយសារធាតុគីមីខណៈដែលប្រជាពលរដ្ឋត្អូញត្អែរ

ចែករំលែក៖

ខេត្តបាត់ដំបង៖ អាជ្ញាធរ ដែនដីប្រចាំ នៅក្នុងភូមិ-ឃុំភ្នំព្រឹក ពិសេសមន្ត្រីមន្ទីរពាក់ព័ន្ធមិនបានចុះត្រួតពិនិត្យកន្លែងអាជីវកម្ម ជីកយករ៉ែមាសថានឹងមានផលប៉ះពាល់អ្វីខ្លះចំពោះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះទេ ។

...

ការប្រកបអាជីវកម្មជីករ៉ែមាសគឺ កំពុងបន្តកើតមានយ៉ាងគគ្រឹកគគ្រេងជា រៀងរាល់ថ្ងៃ ស្ថិតក្នុងភូមិ-ឃុំ-ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

តាមប្រភពបានឱ្យដឹងថា អាជីវករទាំងនោះបានធ្វើសកម្មភាពជីកយករ៉ែ និង ចម្រាញ់យកមាស យ៉ាងអនាធិបតេយ្យមិនបានគិតពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅជិតនោះទេ ហើយក៏មិនទាន់បានឃើញអាជ្ញាធរតំបន់នេះធ្វើប្រតិបត្តិការចុះបង្ក្រាបឬមានផ្តល់ការណែនាំនៅឡើយដែរ ។

ប្រភពដដែលបានបន្តទៀតថា ការប្រីប្រាស់វត្ថុធាតុដើមច្រើនលាយចូលគ្នាធ្វើ ឱ្យកាន់តែបន្ថែមសារធាតុគីមីច្រើនឡើង ហើយធ្លាក់កម្ទេចមាសពីដីរ៉ែនោះចូល ត្រពាំងទឹកឬទន្លេ នៅពេលមនុស្សយកទឹក ប្រើប្រាស់ឬផឹក នឹងធ្វើឱ្យមនុស្សនិងសត្វស្លាប់បាន ។

មន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តបាត់ដំបងបានបញ្ជាក់យ៉ាងដូច្នេះថា មិនទាន់មាន ប្រជាពលរដ្ឋណាមួយទទួល រងការប៉ះពាល់ ដល់សុខភាពឬអាយុជីវិតនៅឡើយទេ តែប្រសិនបើមានករណីទាំងនោះកើតឡើងមែនពួកគេនឹងមកដាក់ពាក្យបណ្តឹងហើយ ។ ដូច្នេះការធ្វើអាជីវកម្មចម្រាញ់យករ៉ែមាសនោះមិនបានផ្តល់ផលលំបាកអ្វីចំពោះប្រជាពលរដ្ឋនៅតំបន់ស្រុកភ្នំព្រឹកនោះឡើយ ៕

CNP-OK-PIC-News4-40

CNP-OK-PIC-News-164

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print