ឆ្លងកាត់ការប្រកួតជម្រុះរយៈពេល១ខែ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ទ្វីប អឺរ៉ុបបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយរកឃើញ២ក្រុមដែលដណ្តើមពាន រង្វាន់យូរ៉ូនេះគឺក្រុមជម្រើសជាតិព័រទុយ ហ្គាល់ និងក្រុមម្ចាស់ផ្ទះបារាំង ។ ក្រុមទាំង ២នេះសុទ្ធតែបានឆ្លងកាត់ការប្រកួតជម្រុះ ហើយបានយកឈ្នះក្រុមខ្លាំងៗជាច្រើន។
ក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រូវបាន គេមើលឃើញថា ជាក្រុមដែលមានសំណាង ល្អតាំងពីដើមទី ដោយបានយកឈ្នះក្រុម ខ្លាំងៗជាច្រើន ក្នុងនោះការប្រកួតវគ្គ៨ ក្រុមបានយកឈ្នះក្រុមប៉ូឡូញដោយបាល់ បេ៉ណាល់ទី និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះក្រុមវេល ២-០ យ៉ាងអស្ចារ្យ ហើយក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។ កីឡាករ២រូបដែលរកគ្រាប់បាល់បានច្រើន ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់គឺកីឡា ករ Nani និងកីឡាករឆ្នើម Cristiano Ronaldo ដោយអ្នកទាំង២រកបានម្នាក់៣ គ្រាប់សម្រាប់រដូវកាលយូរ៉ូនេះ ។
ចំណែកក្រុមម្ចាស់ផ្ទះមាន់គកបារាំងវិញ គឺធ្វើបានយ៉ាងអស្ចារ្យតាំងពីវគ្គជម្រុះដំបូង រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ នៅវគ្គ៨ក្រុមចុងក្រោយបានបំបាក់ក្រុម ជម្រើសជាតិអុីស្លង់ក្នុងលទ្ធផល ៥-២ ។ ឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបារាំងបានទម្លាក់ក្រុមអតីតជើងឯក ពិភពលោកអាល្លឺម៉ង់ដែលទើបតែឈ្នះ អុីតាលីមិនឲ្យងើបមុខរួចក្នុងលទ្ធផល ២-០ បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។ កីឡា ករឆ្នើមរបស់បារាំង១រូបគឺ Antoine Griezmann អាចនឹងក្លាយជាកីឡាករ ទទួលបានស្បែកជើងមាសដោយរកបាន គ្រាប់បាល់ច្រើនជាងគេក្នុងការប្រកួតយូរ៉ូ នេះដែលមានរហូតដល់៦គ្រាប់ដាច់គេ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់យូរ៉ូនេះ ក្រុមម្ចាស់ផ្ទះបារាំងត្រូវបានអ្នកនិយម ទស្សនាការប្រកួតកីឡាមានប្រៀបជាង ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយសារ ជាម្ចាស់ផ្ទះ និងមានកីឡាករវ័យក្មេងល្បឿន លឿនដែលក្នុងក្លិបល្បីៗជាច្រើន ។ ម្យ៉ាង ទៀតតាមប្រវត្តិជួបគ្នា៧ប្រកួតកន្លងទៅ ក្រុមជម្រើសជាតិបារាំងមិនដែលមានប្រវត្តិចាញ់ក្រុមជម្រើសជាតិព័រទុយហ្គាល់ទេ ទាំងក្នុងទឹកដី និងក្រៅទឹកដី ។
ចាំមើលថា តើក្រុមមួយណានឹងលើក ពានយូរ៉ូឆ្នាំ២០១៦ដែលនឹងកាត់សេចក្តី នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ ។
ខាងក្រោមនេះគឺជាប្រវត្តិប្រកួត និង ប្រវត្តិជួបគ្នាសម្រាប់ក្រុមទាំង២នេះ៖
Portugal Vs France
Portugal ៥ប្រកួតចុងក្រោយគឺ ៣-២-០។ ៣ប្រកួតចុងក្រោយឈ្នះ Croatia ១-០ (យូរ៉ូ២០១៦ ក្នុងនាទីថែមម៉ោង) និងស្មើ Poland ១-១ (យូរ៉ូ២០១៦ ឈ្នះក្នុងបាល់ បេ៉ណាល់ទី) និងឈ្នះ Wales ២-០ (យូរ៉ូ២០១៦វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ) ។
អ្នកចាំទី៖Rui Patrício (Sporting CP), Anthony Lopes (Lyon), Eduardo (Dínamo Zagreb)។
ខ្សែការពារ៖Vieirinha (Wolfsburg), Cédric (Southampton), Pepe (Real Madrid), Ricardo Carvalho (Monaco), Bruno Alves (Fenerbahçe), José Fonte (Southampton), Eliseu (Benfica), Raphael Guerreiro (Lorient)។
ខ្សែបម្រើ៖ William Carvalho (Sporting CP), Danilo Pereira (Porto), João Moutinho (Monaco), Renato Sanches (Benfica), Adrien Silva (Sporting CP), André Gomes (Valencia), João Mário (Sporting CP)។
ខ្សែប្រយុទ្ធ៖Rafa Silva (Braga), Ricardo Quaresma (Beşiktaş), Nani (Fenerbahçe), Cristiano Ronaldo (Real Madrid), Éder (Lille)។
France ៥ប្រកួតចុងក្រោយគឺ ៤-១-០។ ៣ប្រកួតចុងក្រោយឈ្នះ Re.Ireland ២-១ (យូរ៉ូ២០១៦) ឈ្នះ Iceland ៥-២ (យូរ៉ូ ២០១៦) និងឈ្នះ Germany ២-០ (យូរ៉ូ ២០១៦វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)។
អ្នកចាំទី៖ Hugo Lloris (Tottenham Hotspur), Steve Mandanda (Marseille), Beniot Costil (Rennes)។
ខ្សែការពារ៖ Christophe Jallet (Lyon), Patrice Evra (Juventus), Adil Rami (Sevilla), Eliaquim Mangala, Bacary Sagna (both Manchester City), Lucas Digne (Roma), Laurent Koscielny (Arsenal), Samuel Umtiti (Lyon) ។
ខ្សែបម្រើ៖ Yohan Cabaye (Crystal Palace), Lassana Diarra (Marseille), N’Golo Kante (Leicester City), Blaise Matuidi (Paris Saint-Germain), Moussa Sissoko (Newcastle United), Paul Pogba (Juventus), Dimitri Payet (West Ham United) ។
ខ្សែប្រយុទ្ធ៖ Olivier Giroud (Arsenal), Antoine Griezmann (Atletico Madrid), Andre-Pierre Gignac (UANL), Anthony Martial (Manchester United) ។
ប្រវត្តិជួបគ្នា៧ប្រកួតសម្រាប់គូនេះ
05/09/15Portugal 0 – 1 France
12/10/14France 2 – 1 Portugal
06/07/06Portugal 0 – 1 France
26/04/01France 4 – 0 Portugal
29/06/00France 2 – 1 Portugal
22/01/97Portugal 0 – 2 France
25/01/96France 3 – 2 Portugal
ទស្សនៈWDW:Portugal 0 – 2 France
ទស្សនៈPD:Portugal 1 – 2 France
ទស្សនៈAsianB: France អាចឈ្នះ៕
ដោយ៖ ណារាជ