អធិការរងក្រុងកំពតម្នាក់​ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន​ នឹងត្រូវបានបណ្តេញចេញពីក្របខណ្ឌ

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត​ បានថ្លែង​ថា៖ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបាន​ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន នឹងត្រូវបានបណ្តេញចេញពីក្របខណ្ឌ។

ជាក់ស្ដែង​លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែង​ឱ្យដឹង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​កាលពីថ្ងៃទី១៦​ ខែធ្នូ​ថ្មីៗនេះថា៖​ អនុវត្តវិន័យ ០០៦ របស់​កងកម្លាំងនគរបាលជាតិ បទបញ្ជារបស់នាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយ​គ្រឿង​ញៀន និងជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ។

លោកស្នងការរូបនេះ បានថ្លែង​បន្តថា ស្នងការដ្ឋាននគរបាលខេត្តកំពត និង​គោរព​ស្នើ​សុំ​គោល​ការណ៍​ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​នគរបាលជាតិចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបាន​ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​កង​កម្លាំងនគរបាលជាតិ ។

...

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសង្កត់ធ្ងន់ថា នេះជា​សារ​ព្រមាន​ដល់​កង​កម្លាំង​ទាំងអស់​ នៃ​ស្នងការ​រដ្ឋាននគរបាលខេត្តកំពត​ ដាច់ខាតមិនត្រូវពាក់ពន្ធ័និងគ្រឿងញៀន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print