ក្លិបអ្នកកាសែតកម្ពុជា​ ចេញសេចក្តីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០​

ចែករំលែក៖

ភ្នំពេញ​៖​ ក្លិបអ្នកកាសែតកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី២១​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីថ្លែងការណ៍រួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០​ លើប្រធានបទ «វិជ្ជាជីវៈ និងក្រមសីលធម៌ សារព័ត៌មាន»។

នៅក្នុង​សេចក្តីថ្លែងការណ៍ខាងលេីនេះ​ បានបញ្ជាក់ថា​ យើងទាំងអស់គ្នាដែលជាចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័នសារ ព័ត៌មានសរុបចំនួន១១៤នាក់ មកពី៧១អង្គភាព ថ្ងៃនេះបានជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជា (វ.ន.ស.ក) លើកទី២០ ដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈនិងក្រម សីលធម៌សារព័ត៌មាន»។ ការលើកយកប្រធានបទនេះមកពិភាក្សា និងអនុម័ត ពីព្រោះយើងយល់ឃើញថា ក្រមសីលធម៌គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មានក្នុងការងារប្រចាំថ្ងៃ។ ក្រោយពីបានពិភាក្សាយ៉ាងផុលផុស យើងទាំងអស់គ្នាបានអនុម័តសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារ ខាងក្រោម៖

១- វ.ន.ស.ក. យល់ឃើញថា មកដល់ពេលនេះការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាន់តែ មានសារសំខាន់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មានឌីជីថល។

២- វ.ន.ស.ក. យល់ឃើញថា ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយ ប្រសិទ្ធភាព ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកសារព័ត៌មាននានា ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានមួយ ដែលមានមុខងារច្បាស់លាស់ក្នុងការតម្រង់ ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈ សារព័ត៌មាន ដូចអ្វីដែល វន.ស.ក លើកទី១៩ បានអនុម័ត។

៣- វ.ន.ស.ក. យល់ឃើញថា ការបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈ សារ ព័ត៌មាន នៅតែជាបញ្ហាស្នូលសម្រាប់អ្នកសារព័ត៌មាន ព្រោះស្ថាប័ន និងអ្នកសារព័ត៌មានហាក់មានកំណើន ជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជា ជីវៈ និងក្រមសីលធម៌ងាយនឹងកើតឡើង។

៤- វ.ន.ស.ក. អំពាវនាវជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូល បំពេញការងារ ក្នុងវិស័យសារព័ត៌មាន គប្បីយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ឬក៏ចូលរួមក្នុងវគ្គបណ្តុះ បណ្ដាលវិជ្ជាជីវៈ សារព័ត៌មាននិងក្រមសីលធម៌ បើសិនជាពួកគេមានបំណងក្លាយជាអ្នកសារព័ត៌មានអាជីព ហើយទទួលបានការគាំទ្រពីសាធារណជន។

៥- វ.ន.ស.ក. យល់ឃើញថា ដើម្បីឲ្យការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ប្រកបដោយ ប្រសិទ្ធភាពនោះ យើងគប្បីយកក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវបានចងក្រងដោយក្លិបអ្នក កាសែតកម្ពុជា មកធ្វើជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគោលមួយ សម្រាប់ការអនុវត្តជាទូទៅនៅក្នុង សហគមន៍សារព័ត៌មាន។

៦- វ.ន.ស.កយល់ឃើញថា បន្ទាប់ពីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០បិទបញ្ចប់ ក្លិបអ្នកកាសែតកម្ពុជា គួរបន្តដើរតួនាទីស្នូលជាអ្នកសម្របសម្រួល និងពិគ្រោះយោបល់ជាមួយភាគីពាក់ ព័ន្ធទាំងអស់ ដើម្បីពិនិត្យលទ្ធភាពរៀបចំបង្កើត ក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយឲ្យបាន ឆាប់នាពេលខាងមុខ។

៧- វ.ន.ស.ក. សូមអំពាវនាវដល់សមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមគាំ ទ្រដល់គម្រោងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកប ដោយប្រសិទ្ធភាព ព្រោះថាវាពិតជាមានសារសំខាន់ណាស់សម្រាប់ការលើកកម្ពស់គុណភាពវិជ្ជាជីវៈរបស់ អ្នកសារព័ត៌មានទាំងអស់ឲ្យទទួលបាននូវការគោរព ផ្តល់តម្លៃពីសាធារណជន និងអាជ្ញាធរគ្រប់មជ្ឈដ្ឋាន។

៨- វន.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មានដែលតែងតែគាំទ្រនូវ រាល់គំនិតផ្តួចផ្តើមផ្សេងៗ របស់ វ.ន.ស.ក. ដែលជាប្រយោជន៍របស់អ្នកសារព័ត៌មាន លើការពង្រឹងក្រម សីលធម៌វិជ្ជាជីវៈ ជាពិសេសគំនិតផ្តួចផ្តើមស្តីពីការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

...

៩- វ.ន.ស.ក. សូមគោរពថ្លែងអំណរគុណជាអនេកប្បកា គោរពជូន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់តម្លៃ ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដោយបានយកឱកាសនេះចេញសារលិខិតផ្ញើជូន ចាងហ្វាង និពន្ធនាយក ក៏ដូចជាអ្នកប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print