ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានកើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៩នាក់។ នេះបេីយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ៩លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៤នាក់ (ស្រី ២នាក់), រងរបួសសរុប ១៩នាក់ (ស្រី ១៣នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ២នាក់) រងរបួសស្រាល ១៣នាក់ (ស្រី ១១នាក់) និងមិនពាក់មួកសុវត្ថិភាព ៩នាក់ (យប់ ៥នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់) , មិនគោរពសិទ្ធិ ២លើក (ស្លាប់ ១នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់), បត់/គ្រោះថ្នាក់ ២លើក (ស្លាប់ ០នាក់) និង កត្តាយាន ១លើក (ស្លាប់ ០នាក់) ៕