មនុស្ស​ ៤នាក់ទៀតបន្តស្លាប់​ នៅតាមដងផ្លូវ​ និង​ ១៩នាក់ទៀត​របួសធ្ងន់ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២៣នេះ​ បានកើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៩នាក់។ នេះបេី​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងចំនួន ៩លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៤នាក់ (ស្រី ២នាក់), រងរបួសសរុប ១៩នាក់ (ស្រី ១៣នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ២នាក់) រងរបួសស្រាល ១៣នាក់ (ស្រី ១១នាក់) និងមិនពាក់មួកសុវត្ថិភាព ៩នាក់ (យប់ ៥នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់) , មិនគោរពសិទ្ធិ ២លើក (ស្លាប់ ១នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់), បត់/គ្រោះថ្នាក់ ២លើក (ស្លាប់ ០នាក់) និង កត្តាយាន ១លើក (ស្លាប់ ០នាក់) ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print