លិខិតមិត្តអាន ៖ រថយន្តចេញ-ចូល​ដឹក​​ដែកចាស់សំ​ពីងសំពោង ​មើល​​ទៅ​​គួរ​​ឱ្យ​​ញាក់​​​សាច់​ណាស់​ ស្ថិត​​ក្នុងភូមិព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឺសម្បុរ ហើយក៏ញាក់​សាច់…ខណះឃើញគំនរដែក​​រន្ទា​ចាស់ៗ​ដែល​​គេ​ដាក់​តាំង​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​មួយ​កន្លែងបង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ជាយថាហេតុ​ នៅ​ពេលដែលមាន​រ៉ឺ​ម៉ក រថយន្តចេញ-ចូល​ដឹក​​សំ​ពីងសំពោង ​មើល​​ទៅ​​គួរ​​ឱ្យ​​ញាក់​​​សាច់​ណាស់​ ។ ពលរដ្ឋ​​បាន​ស្នើ​ដល់​​អាជ្ញា​ធរ សូម​​​មេត្តាពិនិត្យ​និង​មានវិធាន​ការផង ជា​ពិសេស​​​ នគរបាលសណ្តាប់​ធ្នាប់​ ម៉េច​​មើល​មិន​ឃើញ​ ?​​ ការរៀបចំសណ្តាប់ធ្នាប់បានល្អ នោះជាសោភ័ណភាពផង ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋផង។

សូមបញ្ជាក់ថា៖ គំនរ​ដែក​រន្ទា​នោះ​លាយឡំ​ទៅ​ដោយ​ក្តា​របន្ទះ​ ត្រូវ​បាន​គេ​ដាក់​តាំង​លក់​យ៉ាង​អនា​ធិប​តេយ្យ​​​​គ្មាន​​រៀប​រយ​​លើ​ចិញ្ចើម​ផ្លូវ​​បេតុង​ តាម​បណ្តា​យ​​​ផ្លូវ​រថភ្លើង​ ខាងលិចវត្ត​តាំង​កសាង​ខាង​ត្បូង​ ស្ថិត​​ក្នុងភូមិព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នោះ​និយាយ​ថា គំនរ​ដែក​រន្ទា​នោះត្រូវ​បាន​គេ​ដាក់​​​តាំង​លក់​ជា​យូរ​មក​ហើយ​នៅ​លើ​ចិញ្ចើម​ផ្លូវ ដោយ​គរ​ខ្ពស់​ ​គ្មានសណ្តាប់​ធ្នាប់និង​សុ​វត្ថិភាព​នោះ​ទេ គឺវា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថា​ហេតុគ្រប់​ពេល​វេលា​ដោយ​សារ​រេល​ធ្លាក់​មក​យ៉ាង​​រាយ​ប៉ាយ​​​​ ។

...

ជា​រៀងរាល់ថ្ងៃ​ គេ​តែង​ឃើញ​រថយន្តនិង​​​​រ៉ឺ​ម៉ក មក​ឈប់​ចត​លើ​ចិញ្ចើម​ផ្លូវ​ដឹក​ដែក​រន្ទា​​​ទទឹងទទែង​ បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​នៅ​តាម​ដង​ផ្លូ​វ និងអា​ច​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​នៅ​ពេល​ណាមួយ​ ។ ប្រជាពលរដ្ឋ​ ក៏​បាន​ស្នើ​ទៅ​​អាជ្ញាធរ​​សង្កាត់​កា​កាប​ទី​២ ក៏​ដូច​ជា​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សូម​មេត្តា​ត្រួត​ពិ​និត្យនិង​​ណែនាំ​​ម្ចាស់​ឲ្យ​រុះរើ​ចេញ​ឱ្យ​ផុត​ពី​ចិញ្ចើម​ផ្លូវ​ផង ដើម្បី​បញ្ចៀស​​គ្រោះថ្នាក់​ជា​យថា​ហេតុ និង​បាត់បង់​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ជា​ពិសេស​​អាយុ​ជីវិត​​មនុស្ស​​ដែល​ធ្វើ​ចរាចរ​តាម​ដង​ផ្លូវ​ ។
ការរៀបចំសណ្តាប់ធ្នាប់ ជាភារកិច្ច របស់រដ្ឋបាលសាលាខណ្ឌ ឬខាងសណ្តាប់ធ្នាប់ខណ្ឌ នគរបាលសណ្តាប់ធ្នាប់មូលដ្ឋាន ដូចជួយរៀបចំ ទទួលខុសត្រូវផង ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print