ការផ្គត់ផ្គង់​ខុនដូ​នៅក្នុងប្រទេស​កម្ពុជា​កើនឡើង ប៉ុន្តែតម្រូវការ​​ធ្លាក់ចុះ​

ចែករំលែក៖

ដោយយោងទៅតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យសកល Century 21 បានឲ្យដឹងថា ការផ្គត់ផ្គង់ខុនដូនៅក្នុងទីផ្សារកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ ប៉ុន្តែតម្រូវការបានធ្លាក់ចុះ។

...

របាយការណ៍នេះបន្ថែមទៀតថា «ឆ្នាំ២០១៦គឺជាឆ្នាំបង្ហាញនូវការងើបឡើងយ៉ាងខ្លាំងនៃទីផ្សារខុនដូ ដោយកើនឡើងប្រហែលជា ១៣.៧៣០យូនីត គ្រាន់តែរយៈពេល ៦ខែដំបូងប៉ុណ្ណោះ ពោលគឺកើនឡើង ៥២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។

របាយការណ៍នេះបានបញ្ជាក់ទៀតថា ទំហំដ៏ធំបំផុតនៃការដាក់ចេញខុនដូថ្មីនៅក្នុងឆ្នាំ២០១៦បានជួបនឹងវិបត្តិតម្រូវការ ដោយសារតែមានការផ្គត់ផ្គង់ច្រើន ហើយ មានតែ១៣ភាគរយនៃចំនួនយូនីតសរុបប៉ុណ្ណោះដែលមានប្រតិបត្តិការ ។

លោក Kuy Vat  ប្រធានប្រតិបត្តិភ្នាក់ងារ Century 21 នៅកម្ពុជាបានមានប្រសាសន៍ថា សមាមាត្រនៃប្រតិបត្តិការដ៏ទាបនេះគឺដោយសារតែការផ្គត់ផ្គង់ច្រើនពេកនាពេលបច្ចុប្បន្ននេះ។

លោកបានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃទំហំប្រតិបត្តិការអំឡុងត្រីមាសទី១នៃឆ្នាំ២០១៦នេះ គឺមិនគ្រាន់តែបង្កឡើងដោយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភាពមិនច្បាស់លាស់ជុំវិញទីផ្សារអចលនទ្រព្យនាឆ្នាំបន្ទាប់ ផងដែរ។

មកដល់ពេលនេះ មានគម្រោងខុនដូចំនួន ១១០ ស្មើនឹង ៣៦.៧៤២យូនីត នៅទីក្រុងភ្នំពេញ។ ប្រមាណជា ២៤គម្រោងស្មើនឹង ៥.០១៤យូនីតត្រូវបានបញ្ចប់ ហើយចែកចាយទៅឱ្យអ្នកទិញហើយ ខណៈដែលគម្រោងផ្សេងទៀតកំពុងតែស្ថិតក្នុងការសាងសង់នៅឡើយ។

របាយការណ៍នេះបានបន្ថែមទៀតថា អ្នកទិញខុនដូប្រមាណជា ៧០ភាគរយគឺជាជនបរទេស ជាពិសេសមកពីចិន ជប៉ុន និងសិង្ហបុរីជាដើម។

នៅទីក្រុងភ្នំពេញ ខុនដូដែលមានបន្ទប់ដេកមួយ ទំហំប្រហែលជា ៥០ម៉ែត្រការ៉េ ត្រូវបានដាក់លក់ជាមធ្យមប្រហែលជា ៨៩.៧២០ដុល្លារសហរដ្ឋអាមេរិក ខុនដូដែលមានបន្ទប់ដេក២ ទំហំ ៨៥ម៉ែត្រការ៉េមានតម្លៃ ១៥៣.០០០ដុល្លារសហរដ្ឋអាមេរិក ហើយខុនដូមានបន្ទប់ដេក២ ទំហំ ១២៩ម៉ែត្រការ៉េ មានតម្លៃ ២៧០.៨៩០ដុល្លារសហរដ្ឋអាមេរិក៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print