នគរបាលខណ្ឌពោធិ៍សែនជ័យនិងប៉ុស្តិ៍ចោមចៅ ឃាត់ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់រួមទាំងថ្នាំញៀន៥កញ្ចប់តូចត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ភូមិត្រពាំងល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

...

ជនសង្ស័យទី១ឈ្មោះមិនពិសិដ្ឋ ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរយោធា មានទីលំនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទី២ឈ្មោះ រិន ឃីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៤០៩ ជាន់ទី៣ ភូមិត្រពាំងល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួជនសង្ស័យទាំង២ខាងលើ ដោយសារតែមានសហការជាមួយប្រជាពករដ្ឋកម្លាំងនគរបាលបានតាមដាននិងធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការចុះឆែកឆេក្នុងបន្ទប់ជួលរកឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៥កញ្ចប់ រួមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនទៀតទើបធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌពោធិ៍សែនជ័យនៃផ្នែកព្រហ្មទណ្ឌរងចាំកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធីច្បាប់៕

image1

image2

image3

image4

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print