ស្រវឹងស្រាជោគជាំបើករថយន្តដឹកដីបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៦ផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៦ផ្ទាំងបានរងការខូចខាតបាក់ពាសពេញផ្លូវ ដោយសារតែបុរសម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តដឹកដីក្នុងល្បឿនលឿនបុករះពេញទំហឹង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ ក្បែរនឹងស្តុប២០០៤ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ចំណែកជនបង្កដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ម៉េង សុខុម អាយុជាង៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

...

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលប្រចាំការក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តហ៊ីណូ ដឹកដីមួយគ្រឿងបើកក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូងរេពេញផ្លូវ ក្នុងល្បឿនយ៉ាងលឿនដោយម្ចាស់រថយន្តទំនងជាស្រវឹងស្រា ខណៈមកដល់ចំណុកើតហេតុបានរេចង្កូតបុករះរនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់៦ផ្ទាំង សំណាងល្អមិនមានអ្នករងរបួស ។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់អ្នកបើករថយន្តបង្កដែលមានស្ថានភាពស្រវឹងស្រាជោគជាំ និងបានសហការជាមួយជំនាញធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

image3

image1

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print