មន្រ្តីកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យចុះពិនិត្យទំនិញខូចគុណភាពតាមផ្សារក្នុងក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ មន្រ្តីកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ស៊ានស៊ីណាត ប្រធានសាខាកាំកុងត្រួលខេត្ត បានចុះត្រួតពិនិត្យទំនិញខូចគុណភាពនៅតាមទីផ្សារក្នុងក្រុងប៉ោយប៉ែតនិងណែនាំដល់អាជីវករនៅព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៥ នេះបានដឹកនាំកម្លាំងជាច្រើននាក់ចុះពិនិត្យនៅតាមបណ្តាតូបហាងលក់ទំនិញទូទាំងក្រុងប៉ោយប៉ែតដើម្បីស្វែករកនំម្យ៉ាង ដែលបង្ករឲ្យកុមារ២នាក់ ស្លាប់នៅ សង្កាត់ព្រែកឯង ខេត្តកណ្តាល កាលពីពេលថ្មីៗ ។

IMG-20150730-WA0088

បន្ទាប់ពីមានកុមារស្លាប់ដោយសារនំម្យ៉ាងនោះ អគ្គកុងត្រូលកម្ពុជាបានបញ្ជារមកកាំកុងត្រូលនៅតាមបណ្តាខេត្តក្រុងទូទាំងប្រទេសឲ្យចុះពិនិត្យរកនំម្យ៉ាងដែលមិនទាន់ស្គាល់ឈ្មោះដើម្បីទប់ស្កាត់មិនឲ្យក្រុមអាជីវករទទួលទិញឬលក់បន្តឲ្យប្រជាពលរដ្ឋជាពិសេសក្មេងៗនោះឡើយ ព្រោះខ្លាចបណ្តាលឲ្យមានគ្រោះថ្នាក់ដូចកុមាររងគ្រោះនៅខេត្តកណ្តាល។

លោក ស៊ានស៊ូណាត់ បានមានប្រសាសន៍ទាក់ទិននិងការចុះត្រួតពិនិត្យលើមុខទំនិញនៅទីផ្សារក្នុងក្រុងប៉ោយប៉ែតលោកនិងធ្វើការណែនាំនៅក្រុមអាជីវករដែលទិញលក់នៅទំនិញចាប់ហ៊ួយគ្រប់ប្រភេទឧ្យចេះមើលនៅស្លាកសញ្ញាហួសការកំណត់ប្រើប្រាស់និងឲ្យមានភាពអនាម័យ។

ម្យ៉ាងទៀតលោកនិងទទួលបទបញ្ជារពីអគ្គកាំកុងត្រូលរកមើលនៅនំដែលធ្វើឲ្យកុមារពុលស្លាប់នៅក្នុងខេត្តកណ្ដាលនាពេលកន្លងតែនៅក្រុងផ្សារក្រុងប៉ោយប៉ែតនំប្រភេទពុលដែលមានសញ្ញារួបក្មេងនោះមិនទានមានលក់នៅទីផ្សារក្នុងក្រុងប៉ោយប៉ែតឡើយ។

លោកបញ្ជាក់ថានៅថ្ងៃទី០១ខែសីហា២០១៥ខាងមុខនេះលោកនិងចុះត្រួតពិនិត្យនៅទីផ្សារកន្លែងដដែលដើម្បីណែនាំដល់ក្រុមអាជីវករដែលមិនទាន់ដឹង៕ វណ្ណា

IMG-20150730-WA0089

...

IMG-20150730-WA0087

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print