កាសែតរុស្ស៊ី Sputnik បានផ្សាយថា សមយុទ្ធរបស់ចិននាពេលនេះគឺសម្តៅទៅលើប្រទេសនៅតាមឆ្នេរសមុទ្រចិនភាគខាងត្បូង។ សារព័ត៌មានGlobal Times បានរាយការណ៍ថាកាលពីថ្ងៃទី 28/7 កម្លាំងទាហានជើងទឹកចិនធ្វើសមយុទ្ធបាញ់គ្រប់ពិតប្រកបដោយជោគជ័យនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ កាសែតកងទ័ពរំដោះជាតិចិនបានផ្សាយថានៅក្នុងការធ្វើសមុទ្ធនោះមាននាវាចម្បាំងជាង 100 យន្តហោះចម្បាំងរាប់សិបគ្រឿងបានចូលរួម បើទោះបីប្រទេសក្នុងតំបន់បានជំទាស់ក៏ដោយ។
លោក Zhang ជាសមាជិកក្រុមស្រាវជ្រាវពីយុទ្ធសាស្ត្រយោធាការធ្វើសមយុទ្ធរបស់ចិនគឺដើម្បីត្រៀមលក្ខណធ្វើសង្គ្រាមពិត ។ នៅក្នុងលំហាត់សមយុទ្ធនោះកម្លាំងទាហានចិននិងទទួលបានបទពិសោធន៍ខ្ពស់ពេលសង្គ្រាមកើតឡើងនៅទីនោះ។
អ្វីដែលប្រទេសនៅក្នុងតំបន់ព្រួយបារម្ភនាពេលនេះគឺចិនបានបញ្ចូនកាំជ្រួចមីសីុលយុទ្ធសាស្ត្រទៅចូលរួមនៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតនោះ ហើយគោលនៅនៃការបាញ់គឺសម្តៅទៅលើដីគោកក្នុងប្រទេសដែលមានជម្លោះជាមួយចិននៅសមុទ្រចិនភាគខាងត្បូង។
ការហ្វឹកហ្វឺនទាំងកម្លាំងទាហានជើងទឹកនឹងកងកាំជួចមីស៊ីុលបានបញ្ចាក់យ៉ាងច្បាស់ថាចិនបានត្រៀមលក្ខណធ្វើសង្គ្រាមនៅដែនសមុទ្រចិនភាគខាងត្បូង និងជាការគម្រាមកំហែងដល់ប្រទេសដែលមានវិវាទឲ្យឈប់តវ៉ាជាមួយចិន៕