កីឡាករ សៀង ទិតធិ និងផាត សូដា រកបានម្នាក់៣ពិន្ទុកម្មវិធី TV5 KNOCK OUT

ចែករំលែក៖

ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេង២បន្ថែមទៀតហើយដែលរកបាន៣ពិន្ទុក្រោយវាយឈ្នះដៃគូប្រកួត ក្មុងវិធី TV5 KNOCK OUT គឺកីឡាករ សៀង ទិតធិ មកពីក្លិប សម្បត្តិគុនខ្មែរ និងកីឡាករ ផាត សូដា មកពីក្លិបអេភូថងកីឡាក្នុងប្រភេទទម្ងន់៥៤គីឡូ ក្រាមកាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ ខណៈការប្រកួតនេះមានកីឡាករចូលរួមប្រកួតដំណាក់កាលទី១រហូតដល់ទៅ៣២នាក់ ហើយពួកគេនឹងត្រូវធ្វើការ ប្រកួតជម្រុះជាបន្តបន្ទាប់រហូតដល់រកឃើញម្ចាស់ពានរង្វាន់ខាងលើនេះ ។

...

ក្នុងការប្រកួតដ៏ស្វិតស្វាញនោះ កីឡាករ សៀង ទិតធិ បានវាយឈ្នះ កីឡាករ នួន សុជាតិ មកពីក្លិបកុលបុត្រគុនខ្មែរទួល គោក ដោយពិន្ទុ ប៉ុន្តែមុនពេលលោកអាជ្ញាកណ្តាលលោកដៃកីឡាករ សៀង ទិតធិឲ្យ ឈ្នះ នួន សុជាតិដោយពិន្ទុនោះ គឺសៀង ទិតធិ វាយប្រើស្នៀតវាយកែងជាច្រើនទៅលើក្បាល នួន សុជាតិ បន្សល់ទុកស្នាមបែកចំនួន២កន្លែងនៅលើចិញ្ចើមស្តាំដែលបែកក្នុងទឹកទី២និងចិញ្ចើមឆ្វេងបែកក្នុងទឹក ទី៣ផងដែរ ។

ដោយឡែកកីឡាករ ផាត សូដា ដែល វាយឈ្នះកីឡាករជើងចាស់ឈ្មោះ ម៉ៅ រិទ្ធី មកពីក្លិបពន្លឺសាមគ្គីខេត្តបាតដំបងដោយពិន្ទុនោះ គឺបណ្តាលមកពីកីឡាកររិទ្ធីអស់ស៊ុហ្វរួចហើយក៏ត្រូវលោកអាជ្ញាកណ្តាលរាប់ដល់៨ម្តងក្នុងទឹកទី២បើទោះបីមុនឡើងសង្វៀនប្រកួតកីឡាករ ម៉ៅ រិទ្ធី បានប្តេជ្ញា ចិត្តថាខ្លួនធ្វើដំណើរពីខេត្តគឺមកវាយ ប៉ុន្តែស្ថានភាពកម្លាំងកាយសម្បទារបស់ហាក់មិនអំណោយផលល្អដូចអ្វីដែលកីឡាករ រូបនេះបានអះអាងនោះឡើយ ។ ទីបំផុត កីឡាករ ម៉ៅ រិទ្ធី ត្រូវចាញ់ក្រោមថ្វីដៃកីឡាករវ័យក្មេងដែលជាសិស្សគុនលោកអេភូ ថងដោយពិន្ទុ ។

ជាមួយគ្នានោះដែរការប្រកួតគូឯករវាងកីឡាករ សំអាង ឌុន មកពីក្លិបអេភូថងកីឡា ត្រូវបានចាញ់ក្រោមថ្វីដៃកីឡាករ ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ដោយ ពិន្ទុ ។ ចំពោះសកម្មភាពប្រកួតរបស់កីឡាករទាំង២នាក់ត្រូវគេមើលឃើញថា សំអាង ឌុនហាក់ មានចិត្តឆេវឆាវក្រោយពីលោកអាជ្ញាកណ្តាល អាន សំរឹទ្ធិ រាប់ដល់ ៨ម្តងក្នុងទឹកទី៣។ ក្រោយមកពួកគេបន្តការប្រកួតក្នុងទឹកទី៤ ប៉ុន្តែកីឡាករ សំអាង ឌុន បានឆ្លៀតឱកាសប្រើស្នៀតជើងទាត់ថែមទៅលើកីឡាករ ទេស ជីវ៉ា មួយជើង ពេញទំហឹងតែមិនបណ្តាលឲ្យទេស ជីវ៉ា សន្លប់នោះទេ ។ ប៉ុន្តែត្រូវលោកអាជ្ញា កណ្តាលចាប់ដៃប្រាប់ទៅចៅក្រមទាំង៥នាក់ថា កីឡាកររូបនេះបានប្រើស្នៀតរបស់ ខ្លួនទាត់ថែមទៅលើដៃគូនៅពេលដែល អស់ជំហរក្នុងការតដៃ ។ បើទោះបីនៅក្នុង ទឹកទី៥សំអាង ឌុន ព្យាយាមប្រើស្នៀតជង្គង់បុកទៅលើពោះ ទេស ជីវ៉ាយ៉ាងក៏ដោយ ប៉ុន្តែជាលទ្ធផលចុងក្រោយនៅតែចៅក្រមផ្តល់ពិន្ទុឯកច្ឆន្ទឲ្យទៅកីឡាករ ទេស ជីវ៉ា ឈ្នះដោយពិន្ទុដដែល៕

photo798693325706209305

photo798693325706209304

photo798693325706209303

photo798693325706209306

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print