កូរ៉េខាងជើងគម្រាមវាយប្រហារក្រោយអាមេរិកដាក់មីស៊ីលការពារនៅកូរ៉េខាងត្បូង

ចែករំលែក៖

កម្លាំងទាហ៊ានកូរ៉េខាងជើងនៅថ្ងៃទី១១ ខែកក្កដា បានផ្សាយថា ប្រទេសនេះនឹងធ្វើសកម្មភាពតបតទៅនឹងការដាក់ពង្រាយកាំជ្រួចមីស៊ីលការពារប្រភេទ THAAD របស់អាមេរិកនៅកូរ៉េខាងត្បូង ។

...

កាលពីថ្ងៃទី៨ ខែកក្កដា កន្លងមកអាមេរិកនិងកូរ៉េខាងត្បូងបានសម្រេចដាក់ប្រព័ន្ធមីស៊ីលការពារនៅកូរ៉េខាងត្បូងដើម្បីជួយប្រទេសនេះរួចផុតពីការគម្រាមកំហែងរបស់កូរ៉េខាងជើង ខណៈដែលកូរ៉េខាងជើងបានបង្កើនកម្មវិធីមីស៊ីលនិងបរមាណូ។

កូរ៉េខាងជើងចាត់ទុកការដាក់មីស៊ីលនោះគឺជាការប្រកាសធ្វើសង្រ្គាម ហើយប្រកាសថានឹងមានសកម្មភាពតបតវិញឲ្យបានសាកសំបំផុត។

គ្រាន់តែការដាក់មីស៊ីលរបស់អាមេរិកភ្លាមកម្លាំងទាហ៊ានកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតឧប្បទ្វីបកូរ៉េ។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៩ ខែកក្កដា អគ្គមេបញ្ចាការកងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា ហេតុការខាងលើកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី៩ ខែកក្កដា ។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានការប្រកាសណាមួយពីភាគីកូរ៉េខាងជើងនៅឡើយ។

ចាប់តាំងពីកូរ៉េខាងជើងធ្វើការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៤ កាលពីថ្ងៃទី៦ ខែមករាមក កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលជាបន្តបន្ទាប់ បើទោះបីមានការដាក់ទណ្ឌកម្មពីអាមរិកនិងសហគមន៍អន្តរជាតិក៏ដោយ។កាលពីថ្ងៃទី២២ ខែមិថុនា កូរ៉េខាងជើងក៏បានបាញ់មីស៊ីលប្រភេទ MUsudan មានចម្ងាយម្យម។ ប៉ុន្តែក្រោយការបាញ់៣លើកទើបកូរ៉េខាងជើងប្រកាសថាទទួលបានជោគជ័យ។

ការបាញ់មីស៊ីលចេញពីនាវាមុជទឹកនាពេលនោះរបស់កូរ៉េខាងជើងកើតឡើងក្រោយមួយថ្ងៃដែលអាមេរិកនិងកូរ៉េខាងត្បូងបានសម្រេចដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅកូរ៉េខាងត្បូងដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើងបើទោះបីរងការប្រឆាំងពីកូរ៉េខាងជើងក៏ដោយ។

តាមការប្រកាសរួមរបស់ក្រសួងការពារជាតិអាមេរិកនិងកូរ៉េខាងត្បូងបានឲ្យដឹងថា កាំជ្រួចមីស៊ីល THAAD ដែលបានដាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺសំដៅទៅលើកូរ៉េខាងជើងតែមួយគត់ មិនសំដៅទៅភាគីទី៣នោះឡើយ។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា អាមេរិកនិងកូរ៉េខាងជើងបានសម្រេចដាក់ពង្រាយសម្រាប់ទាហ៊ានអាមេរិកនៅកូរ៉េខាងត្បូង។ នេះជាវិធីសាស្ត្រសម្រាប់ការពារសន្តិសុខនៅកូរ៉េខាងត្បូងក៏ដូចជាការពារទាហ៊ានអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូង រួចផុតពីការគំរាមកំហែងរបស់អាមេរិក។ នៅពេលនេះទាហ៊ានអាមេរិកឈរជើងនៅកូរ៉េខាងត្បូងប្រមាណជាង ២៨ពាន់នាក់។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានថ្កោលទោសយ៉ាងខ្លាំងទៅនឹងសកម្មភាពរបស់អាមេរិក និងកូរ៉េខាងត្បូងដោយចាត់ទុកថា កាំជ្រួចមីស៊ីលខាងលើអាចវាយប្រហារទៅលើគោលដៅនៅកូរ៉េខាងជើង។

ការសម្រេចខាងលើរបស់អាមេរិកកើតឡើងក្រោយរយៈពេលពីរថ្ងៃដែលអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើបុគ្គលមេដឹកនាំ គីម ជុងអ៊ុន ដោយចោទប្រកាន់ថា បានបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ការរំលោភបំពានសិទ្ធិនោះបានធ្វើឲ្យពលរដ្ឋកូរ៉េខាងជើងរត់ទៅកាន់កូរ៉េខាងត្បូងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ តាមតួលេខរបស់កូរ៉េខាងត្បូងបានឲ្យឃើញថា ពលរដ្ឋកូរ៉េខាងជើងចាកចេញពីប្រទេសទៅកាន់កូរ៉េខាងត្បូងកើនឡើងរហូតដល់ទៅ ២២ភាគរយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៦ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

តាមតួលេខរបស់ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ពលរដ្ឋកូរ៉េខាងជើងបានឆ្លងព្រំដែនទៅកាន់កូរ៉េខាងត្បូងមានរហូតដល់ ៧៤៩នាក់ក្នុងរយៈ៦ខែ ខ្ពស់ជាងឆ្នាំមុនដែលមានតែ ៦១៤នាក់ប៉ុណ្ណោះ។ បើគិតសរុបពីមុនមកគឺត្រឹមខែមិថុនា ឆ្នាំ២០១៦ មានពលរដ្ឋកូរ៉េខាង ជើងរហូតដល់ទៅ ២៩.៥៤៣ នាក់បានរត់ទៅកាន់កូរ៉េខាងត្បូង។

នៅក្នុងឆ្នាំ២០១៥ ពលរដ្ឋកូរ៉េខាងជើង ១.២៧៦ នាក់បានរត់ទៅកាន់កូរ៉េខាងត្បូង និង ១.៤០០ នាក់នៅក្នុងឆ្នាំ២០១៤ ។ ការទៅកាន់កូរ៉េខាងត្បូងគឺធ្វើដំណើរតាមព្រំដែនប្រទេសចិនមានភាពងាយស្រួលដោយកូរ៉េខាងជើងមានទំនាក់ទំនងសេដ្ឋកិច្ចតាមព្រំដែន៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print