ប៉ូលិសកូរ៉េបាននិយាយថា អ្នកដែលចាក់ប្រធានគណបក្សប្រឆាំងបានប្រើអាវុធប្រវែង ២០ ទៅ ៣០ សង់ទីម៉ែត្រ។ ជនរងគ្រោះត្រូវបានគេសន្និដ្ឋានថា មានរបួសសរសៃឈាមវ៉ែនដែលទទួលឈាមពីក្បាល និងកទៅបេះដូង ។
ប្រធានគណបក្សប្រឆាំងប្រជាធិបតេយ្យកូរ៉េ លោក Lee Jae-myung ដែលបានចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២យ៉ាងចង្អៀត ត្រូវបានគេចាក់ចំកនៅថ្ងៃទី ២ ខែមករា។ អ្នកវាយប្រហារ លោក Lee ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។
លោក លី បានរងរបួសត្រង់កប្រវែង ១ សង់ទីម៉ែត្រ ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពដឹងខ្លួន។ ប៉ូលិសកូរ៉េបាននិយាយថា របួសមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។
អ្នកវាយប្រហារហាក់ដូចជាបុរសម្នាក់ដែលមានអាយុ 60 ឆ្នាំ។ គាត់បានចូលទៅជិតលោក Lee ដោយធ្វើពុតជាសុំលិខិតបញ្ជាក់។ បន្ទាប់មក អ្នកវាយប្រហារបានទាញវត្ថុមួយដែលមើលទៅដូចជាកាំបិតចាក់លោក Lee នៅក។ អាវុធដែលអ្នកវាយប្រហារប្រើនោះមានប្រវែងពី ២០ ទៅ ៣០សង់ទីម៉ែត្រ។
ប៉ូលីសកូរ៉េបាននិយាយថា អ្នកវាយប្រហារនៅស្ងៀម ហើយមិនបានបង្ហាញអត្តសញ្ញាណឬហេតុផលរបស់គាត់សម្រាប់ឧក្រិដ្ឋកម្មនោះទេ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យកូរ៉េបាននិយាយថា គ្រូពេទ្យសង្ស័យថា លោក Lee មានការខូចខាតដល់សរសៃវ៉ែនរបស់គាត់ ដែលជាសរសៃវ៉ែនដែលទទួលឈាមពីក្បាលនិងកទៅបេះដូង។ អ្នកនាំពាក្យ Kwon Chil-seung បាននិយាយថា លោក Lee នឹងត្រូវទទួលការវះកាត់ ដោយសារតែគ្រូពេទ្យព្រួយបារម្ភថា ការហូរឈាមនឹងបន្ត៕ ដោយធីរីណា
រូបថត:nguoiduatin.vn