ធនាគារវៀតណាមបានមើលឃើញថាកំណើន ឥណទានកើនឡើង២០,៤ភាគរយក្នុងឆ្នាំ​២០១៦

ចែករំលែក៖

ធនាគារកណ្តាលវៀតណាមបានរំពឹង ថាកម្ចីក្នុងឆ្នាំនេះនឹងកើនឡើងលើសគោលដៅពោលគឺកើនឡើង២០,៤ភាគរយបើធៀបនឹងឆ្នាំ២០១៥ដោយសារតែតម្រូវការឥណទានកើនឡើងនិងមានលក្ខខណ្ឌពាណិជ្ជកម្មល្អ។

...

ប្រទេសនេះបានដាក់គោលដៅថា កំណើនឥណទានមានចន្លោះពី១៨ទៅ២០ភាគរយនៅក្នុងឆ្នាំនេះពោលគឺកើនឡើងពី១៧,២៦ភាគរយក្នុងឆ្នាំ២០១៥។

ធនាគារភាគច្រើនបានមើលឃើញ លទ្ធផលប្រចាំឆ្នាំក្នុងឆ្នាំនេះមានលក្ខណៈប្រសើរជាងឆ្នាំមុន។ នេះបើយោងទៅតាមការស្ទង់មតិរបស់ធនាគារវៀតណាមដែលបានចុះផ្សាយលើគេហទំព័ររបស់ខ្លួនកន្លងទៅនេះ។

អតិថិជនបានកើនឡើងដោយសារតែមានវិបត្តិហិរញ្ញវត្ថុនៅពេលដែលបំណុលអាក្រក់មាន១៧,២ភាគរយនៃបំណុលសរុបកាលពីឆ្នាំ២០១២។ ប៉ុន្តែសមាមាត្រនៃកម្ចីត្រូវបានកាត់បន្ថយមកត្រឹម២,៥៥ភាគរយកាលពីឆ្នាំមុន។

ធនាគារវៀតណាមភាគច្រើនបានបង្ហាញពីកំណើនដ៏ខ្លាំងនៅក្នុងត្រីមាសទី១ដោយ ក្នុងនោះមានធនាគារ Vietcombank បាន រាយការណ៍ថាមានកំណើនដល់៦២ភាគ រយនៅក្នុងប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ ខណៈដែលធនាគារ VietinBank មាន កំណើនដល់ ៥៤ភាគរយ។
ធនាគារវៀតណាមរំពឹងថា ប្រាក់បញ្ញើ ដែលជាប្រាក់ដុងនឹងកើនឡើង ប៉ុន្តែចំពោះប្រាក់បញ្ញើបរទេសវិញត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពោលគឺផ្ទុយពីការព្យាករកំណើនចុងក្រោយរបស់ពួកគេស្ទើរតែ៧ភាគរយ។

សេដ្ឋកិច្ចវៀតណាមត្រូវបានគេដាក់ គោលដៅថានឹងកើន៦,៧ភាគរយក្នុងឆ្នាំនេះបន្ទាប់ពីមានកំណើន៦,៦៨ភាគរយនៅក្នុងឆ្នាំ២០១៥៕

VN

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print