អតីតបក្សសង្គ្រោះជាតិម្នាក់ទៀត លោក «សូ សមយុទ្ធ» សុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ : អ្នកវិភាគនយោបាយវាយប្រហារបក្សប្រជាជនកម្ពុជា លើទំព័រ «ភ្នំពេញប៉ុស្តិ៍» លោក «សូ សមយុទ្ធ» កាលពីពេលមុននោះ នៅពេលនេះសុំចូលរួមជីវភាពនយោបាយជាមួយ​បក្ស​ប្រជាជនកម្ពុជាហើយ។

អត្ថបទវិភាគនយោបាយរបស់លោកកាលនោះ មានការចាប់អារម្មណ៍ខ្លាំងណាស់ពីអ្នកអ្នកនយោបាយ អ្នកតាមដាននយោបាយ ក្នុងនោះមានសម្តេចតេជោផងដែរ។

ករណីនេះសម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា : ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូម

ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក

ឡុង គឹមឃន   (ឈ្មោះហៅក្រៅ

សូ សមយុទ្ធ)ដែលសុំមកចូលរួមជីវភាព

នយោបាយជាមួយគណបក្សប្រជាជន

កម្ពុជា។

សូមបញ្ជាក់ : លោក ឡុង គឹមឃន មានរហស្សនាម «សូ សមយុទ្ធ» លើទំព័រវិភាគនយោ​បាយរបស់ «ភ្នំពេញប៉ុស្តិ៍» មានអតីតភាពជាសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនជាជនកម្ពុជា។

ក្នុងលិខិតចូលរួមជីវភាពនយោបាយនេះ លោក ឡុង គឹមឃន បានបញ្ជាក់ថា ក្នុង​រយៈពេលជាង១០ឆ្នាំ នៃជីវិតនយោបាយ និងឆ្លងកាត់វ័យ ៤០ឆ្នាំកន្លងមកនេះ លោកបានមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមាននយោបាយច្បាស់ កម្លាំងនយោបាយរឹងមាំ និងគោលនយោបាយវែងឆ្ងាយ ដើម្បីធានាស្ថិរភាពនយោបាយនិងសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការ​បន្ត​អភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងបន្តទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន អ្នកនយោបាយបេះដូងទូលាយមិនប្រកាន់ទោសអូស​ដំណើរចំពោះអតីតកាលរបស់លោក ឡុង គឹមឃន នោះឡើយ ហើយប្រកាសស្វាគមន៍ដោយក្តីរីករាយចំពោះសំណើខាងលើនេះ។

ក្នុងមួយរយៈចុងក្រោយនេះ យុវជនជាបញ្ញវន្តរបស់អតីតគណបក្សសង្គ្រោះជាតិជា​ច្រើន​រូប បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្ត​បន្ទាប់។ ការណ៍នេះ បានស្តែងឱ្យឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីក្រុមបញ្ញវន្ត បន្ទាប់ពីបានឃើញជាក់ស្តែងនូវនយោបាយដឹកនាំ ដែលនាំសង្គមឆ្ពោះទៅរកភាពប្រសើរ។

សូមរំលឹក : គណបក្សប្រជាជនកម្ពុជា តែងតែទទួលយកជានិច្ច គ្រប់និន្នាការគណបក្សនយោបាយ ដែលមកចូលរួមជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា ។ ដោយសារតែគណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រជាពលរដ្ឋជនរួមជាតិ ជាឈាមបេះដូងតែមួយ សំខាន់ ការពារ សន្តិភាព បង្កើនការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print