រយៈពេល១១ខែ​ ឆ្នាំ​២០២៣៖​ ពាណិជ្ជកម្មកម្ពុជា-បារាំង សម្រេចបានជិត ៤៨០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានបង្ហាញពី​ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង សម្រេចបានប្រមាណជិត ៤៨០លានដុល្លារអាមេរិក គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ៤,២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ មានចំនួនជាង ៥០០លាន​ដុល្លារ។

របាយការណ៍ដដែល​បន្តថា​ គិតចាប់ពីខែ មករា ដល់ខែ វិច្ឆិកា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារបារាំង មានចំនួនជាង ៣៣២លានដុល្លារ ថយចុះ ១៤,៥% បើធៀបនឹងឆ្នាំ ២០២២ និងការនាំចូលមកវិញមានចំនួនជាង ១៤៦លានដុល្លារ មានការកើនឡើងជាង ៣២%។

ទំហំពាណិជ្ជកម្មកម្ពុជា បារាំង នៅមានចំនួនតិចនៅឡើយ បើធៀបនឹងប្រទេសធំៗ ដូចជា សហរដ្ឋអាមេរិក ចិន វៀតណាម ថៃ និងជប៉ុនជាដើម។​ ប៉ុន្តែ​ទោះយ៉ាងណាមានការរំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសបារាំងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ មករា ឆ្នាំ២០២៤ ខាងមុខ នឹងជួយជំរុញពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗបន្ថែមទៀត។

គួរជម្រាបជូនថា​ តាមរយៈលិខិតលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានយល់ឃើញថា ដំណើរទស្សនកិច្ចនេះបើកលទ្ធភាព​ធ្វើឱ្យកិច្ច​សហប្រតិបត្តិ​ការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះ​ស្រាយ​បញ្ហា​សកលដែលប្រទេសទាំងពីរកំពុងប្រឈមនាពេលកន្លងមក។

...

ជាមួយគ្នានេះ​ លោកប្រធានាធិបតី​បារាំង​ ជឿជាក់ថា ទស្សនកិច្ចជាលើកទីមួយនៅប្រទេសបារាំងរបស់សម្តេច ហ៊ុន ម៉ាណែត នឹងអនុញ្ញាតឱ្យ​ជំរុញ​លើ​វិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីររួមមាន វិស័យសេដ្ឋកិច្ច អភិវឌ្ឍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី ជាដើម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print