ទាស់សម្តីជាមួយប្តីប្រពន្ធបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់បានបញ្ចប់ជីវិតដោយយកខ្សែសារ៉ុងចងកសម្លាប់ខ្លួនចោលប្តីក្រោយពីទំនាស់ពាក្យសម្តីគ្នាមួយប្រាវ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០២៤​ នៅបន្ទប់ជួលលេខA17. ភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះសេក​ ស្រីពៅ​ ភេទស្រីអាយុ២៥ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅភូមិព្រៃគាំ​ ឃុំព្រៃគាំ​ ស្រុកអង្គរបុរី​ ខេត្តតាកែវ។
មានប្តីឈ្មោះទីនី​ អាយុ៣០ឆ្នាំស្នាក់ជាមួយគ្នា។

តាមសម្តីបុរសជាប្តីបានឱ្យដឹងថា​ គាត់និងប្រពន្ធបានសែនព្រេនចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយះពេល៤ឆ្នាំមកហេីយ​ តែមិនមានកូននោះទេ​ ហេីយនៅយប់ថ្ងៃ៣ខែឆ្នាំដដែលគាត់បានទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធបន្តិចបន្តួចបន្ទា​ប់មកគាត់ក៏ទៅដេកនៅបន្ទប់បងដែលនៅជិតគ្នា​ ។ លុះវេលាម៉ោង១១ព្រឹក​ ថ្ងៃទី៤​ គាត់បានមកហៅប្រពន្ធហូបបាយ​ គ្រាន់តែរុញទ្វាចូលឃេីញប្រពន្ធចងកជាប់និងបង្អួច​ ភ្លាមនោះគាត់បានស្រែកឱ្យអ្នកជិតខាងជួយនិងកាត់ខ្សែដេីម្បីសង្គ្រោះតែអកុសលប្រពន្ធបានស្លាប់បាត់ទៅហេីយ។

...

ក្រោយកេីតហេតុរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតា​មប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print