ភ្នំពេញ៖ ស្ត្រីម្នាក់បានបញ្ចប់ជីវិតដោយយកខ្សែសារ៉ុងចងកសម្លាប់ខ្លួនចោលប្តីក្រោយពីទំនាស់ពាក្យសម្តីគ្នាមួយប្រាវ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅបន្ទប់ជួលលេខA17. ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះសេក ស្រីពៅ ភេទស្រីអាយុ២៥ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុ មានស្រុកកំណេីតនៅភូមិព្រៃគាំ ឃុំព្រៃគាំ ស្រុកអង្គរបុរី ខេត្តតាកែវ។
មានប្តីឈ្មោះទីនី អាយុ៣០ឆ្នាំស្នាក់ជាមួយគ្នា។
តាមសម្តីបុរសជាប្តីបានឱ្យដឹងថា គាត់និងប្រពន្ធបានសែនព្រេនចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយះពេល៤ឆ្នាំមកហេីយ តែមិនមានកូននោះទេ ហេីយនៅយប់ថ្ងៃ៣ខែឆ្នាំដដែលគាត់បានទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធបន្តិចបន្តួចបន្ទាប់មកគាត់ក៏ទៅដេកនៅបន្ទប់បងដែលនៅជិតគ្នា ។ លុះវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ គាត់បានមកហៅប្រពន្ធហូបបាយ គ្រាន់តែរុញទ្វាចូលឃេីញប្រពន្ធចងកជាប់និងបង្អួច ភ្លាមនោះគាត់បានស្រែកឱ្យអ្នកជិតខាងជួយនិងកាត់ខ្សែដេីម្បីសង្គ្រោះតែអកុសលប្រពន្ធបានស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ